កម្មវត្ថុនៃការអធិស្ឋានប្រចាំខែមីនារបស់សម្តេចប៉ាបផ្តោតលើ ការរំសាយអាវុធ និងសន្តិភាព

កម្មវត្ថុនៃការអធិដ្ឋានរបស់សម្តេចប៉ាបឡេអូទី១៤ប្រចាំខែមីនាត្រូវបានប្រកាសហើយគេដឹងថា ខ្លឹមសារសំខាន់គឺផ្តោតនៅលើ 'ការរំសាយអាវុធ និងសន្តិភាព' ក៏ដូចជា 'ការគំរាមកំហែងនុយក្លេអ៊ែរនៅលើពិភពលោក '។

សម្តេចប៉ាបឡេអូបានលើកទឹកចិត្តឲ្យគ្រីស្តបរិស័ទរិះគិតនិងចូលរួមជាមួយនឹងទ្រង់ឲ្យរិះគិតអំពីបញ្ហាទាំងនេះ ពីព្រោះវាគឺជាគុណតម្លៃរបស់មនុស្សជាតិ។

សម្តេចប៉ាបឡេអូបាន រំលឹកគ្រីស្តបរិស័ទថា ព្រះជាម្ចាស់ព្រះអង្គបានបង្កើតមនុស្សនិងអ្វីៗគ្រប់យ៉ាង គឺដើម្បី ការរួបរួម ករុណា អត់ឱន និង សេចក្តីស្រលាញ់ មិនមែនឲ្យឈ្លោះនិងធ្វើ សង្គ្រាមជាមួយគ្នានោះទេ ។

សម្តេចប៉ាបឡេអូបានលើកឡើងថា សូមសន្តិភាពនៅជាមួយអ្នក ហើយ សូមឲ្យព្រះជាម្ចាស់ប្រទានអំណោយនៃសន្តិភាពដល់មនុស្សជាតិ និងកម្លាំងដល់យើងដើម្បីធ្វើឱ្យវាក្លាយជាការពិតនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា សូមឱ្យប្រជាជាតិនានាបោះបង់ចោលអាវុធ ហើយជ្រើសរើសផ្លូវនៃការសន្ទនា និងការទូត ហើយនៅពេលណាយើងទាំងអស់គ្នាដកចិត្តចេញពីការស្អប់ ការអាក់អន់ចិត្ត និងភាពព្រងើយកន្តើយនោះយើងនឹង ក្លាយជាឧបករណ៍នៃការផ្សះផ្សា៕

Daily Program

Livesteam thumbnail