វត្តមានសត្វត្រដក់តូច ជាថ្មីម្តងទៀតនៅតំបន់ការពារទេសភាពអន្លង់ព្រីង

អង្គការ NatureLife បានបង្ហាញ គំហើញវត្តមានសត្វត្រដក់តូចជាថ្មីម្តងទៀតនៅតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត ដែលបង្ហាញពីលទ្ធផលវិជ្ជមានពីការអភិរក្សទីជម្រក និងការងារគ្រប់គ្រងតំបន់ដីសើមនៅកម្ពុជា។ នេះបើតាមការបញ្ជាក់ពីអង្គការ NatureLife នៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៦។

យោងតាមកំណត់ត្រាសត្វស្លាបប្រចាំតំបន់ការពារចាប់តាំងពីឆ្នាំ២០០៤ រហូតមកដល់បច្ចុប្បន្ន ដែលមានរយៈពេលជាង២០ឆ្នាំមកនេះ គឺជាកំណត់ត្រាដ៏សំខាន់មួយដែលក្រុមការងារបានរកឃើញវត្តមានសត្វស្លាបប្រភេទនេះជាថ្មី។  

នេះគឺជាគំហើញដ៏សំខាន់មួយបញ្ជាក់ពីលទ្ធផលវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងក្នុងការងារគ្រប់គ្រងរយៈពេលជាងពីរទសវត្សនេះ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាង រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាមួយអង្គការដៃគូដែលមានអង្គការជីវិតធម្មជាតិនៅកម្ពុជា(អតីតអង្គការBirdLife) ហៅកាត់ថា NLC។

សត្វត្រដក់តូចមួយក្បាល (Lesser Adjutant)ដែលមានឈ្មោះវិទ្យាសាស្ត្រ Leptoptilos javanicus ជាប្រភេទសត្វដែលជិតរងគ្រោះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ត្រូវបានប្រទះឃើញជាថ្មីម្តងទៀត នៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត តាមរយៈការអង្កេតតាមដានជីវចម្រុះប្រចាំតំបន់ នៅចុងខែមករា ឆ្នាំ២០២៦នេះ៕

 

Daily Program

Livesteam thumbnail