ក្រសួងបរិស្ថានណែនាំ៥ប្រការដើម្បីឱ្យគុណភាពខ្យល់កម្ពុជានៅតែថែរក្សាបានគុណភាពល្អនារដូវប្រាំងនេះ

ដើម្បីធានាឱ្យគុណភាពខ្យល់ នៅកម្ពុជា នារដូវប្រាំងនេះរក្សាបានគុណភាពល្អនោះក្រសួងបរិស្ថានបានចេញសេចក្តីណែនាំ៥ប្រការដូចខាងក្រោម៖

ក្នុងនេះទី១៖ ទប់ស្កាត់និងបញ្ឈប់ ការដុតសំរាម សំណល់រឹង សំណល់ប្លាស្ទិក នៅតាមទីចំហ 
២៖ ទប់ស្កាត់និងបញ្ឈប់ ការដុតស្មៅ គល់ជញ្រ្ជាំង និងសំណល់កសិកម្មផ្សេងៗទៀត
៣៖ ទប់ស្កាត់ភ្លើងឆេះព្រៃ ការកាប់ឆ្ការដុតរានព្រៃ ការទន្ទ្រានដីព្រៃដើម្បីតាំង លំនៅឋានខុសច្បាប់ 
៤៖  ទប់ស្កាត់ការហុយធូលីពីការដ្ឋានសំណង់ និងធូលីហុយនៅតាមដងផ្លូវ
៥៖ បន្តចូលរួមអនុវត្តយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ«ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» ដើម្បីភាពស្អាតនៅតាមដងផ្លូវ និងទីសាធារណៈ។

សូមបញ្ជាក់ថា ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា គិតចាប់ពីម៉ោង ៧ ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវបានពិនិត្យឃើញថា កំហាប់ភាគល្អិតនិចល គិតជាមធ្យមស្មើនឹង ៣៣.៣៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ µg/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”៕

Daily Program

Livesteam thumbnail