អាកាសធាតុរដូវវស្សាបន្តអាប់អូរដោយកន្លែងដូច្នេះសូមប្រុងប្រយ័ត្នសុខភាពនិងបាតុភូតផ្គររន្ទះ

អាកាសធាតុនារដូវវស្សានៅពេលនះពិតជាបន្តអាប់អួរដោយកន្លែង ដូច្នេះដើម្បីបង្ការនិងការពារខ្លួនគួរតែប្រុងប្រយ័ត្នបញ្ហាសុខភាពនិងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗដែលនឹងអាចកើតមានឡើងដោយភ្លៀង ជាពិសេសគឺបាតុភូតផ្គរន្ទះ។

ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសថា ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៥ កម្ពុជាកំពុងតែរងឥទ្ធិពលខ្លះៗដោយព្យុះទី១១ ដែលមានឈ្មោះថា ផដូល។

ប្រភពដដែលបានអះអាងថា ព្យុះនេះនៅបន្តមានឥទ្ធិពលលសមុទ្រអានដាម៉ែន ឈូងសមុទ្រថៃ និង អាងទន្លេមេគង្គ។វាមិនមានឥទ្ធិពលខ្លាំងដល់កម្ពុជានោះទេ ប៉ុន្តែវាប៉ះលើរបបខ្យល់មូសុងនិរតី ដែលអាចឲ្យវាបង្កជាភ្លៀង ផ្គ និង​រន្ទះដោយអន្លើរ ដែលយើងគប្បីមានការប្រុងប្រយ័ត្ន​នៅក្នុងការធ្វើដំណើរ ក៏ដូចជាធ្វើសកម្មភាពនៅខាងក្រៅនានា ហើយក៏ត្រូវតែយកចិត្តទុកដាក់នឹងបញ្ហាសុខភាព។

បញ្ហាសុខភាពគឺមានតាំងពីជំងឺចាញ់អាកាសធាតុ ដូចជាផ្តាសសាយ គ្រុនក្តៅ សើស្បែក ហើយក៏ពពួកជំងឺដែលឆ្លងដោយមូសជាពិសេសគឺគ្រុនឈាម គ្រុនចាញ់ ហ្ស៊ីការ​ គ្រុនឈិក ជាដើម។

តាមការប្រកាសរបស់ក្រសួងបានឲ្យដឹងថា ដោយសារតែឥទ្ធិពលព្យុះនេះ នៅខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល សៀមរាប និង រាជធានីភ្នំពេញ អាចមានបាតុភូតធម្មជាតិខាងលើប្រមាណជា ២៥ភាគរយ។

ដោយឡែកនៅខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី ជួរភ្នំដងរែក តំបន់តំបន់ជួរភ្នំក្រវាញ​អាចមានបាតុភូតធម្មជាតិលើផ្ទៃដីប្រមាណជា ៣០ ភាគរយ ។

ហើយក្រៅពីនោះតំបន់មានសមុទ្រ ដូចជាខេត្តកំពត កោះកុង ព្រះសីហនុ កែប និង​ជួរភ្នំបូកគោ អាចមានមានបាតុភូតធម្មជាតិ ប្រមាណជា ៣៥ភាគរយ ហើយរលកសមុទ្រគឺអាចមាន ពី ០​,៥ ទៅ ១,៥០ ម៉ែត្រ ដែលអាចគ្រោះថ្នាក់បាន ដូច្នេះសូមយកចិត្តទុកដាក់។

ភាគរយនៃបាតុភូតធម្មជាតិទាំងនេះគឺមិនខ្ពស់មែន ប៉ុន្តែភាពចៃដន្យគឺអាចឲ្យបងប្អូនមានបញ្ហាប្រសិនបើខ្វះការប្រុងប្រយ័ត្ន ដូច្នេះរាល់ការធ្វើដំណើរគឺសូមប្រុងប្រយ័ត្ននៅក្នុងពេលបើកបរ ហើយក៏ត្រូវតែត្រៀមខ្លួនខ្លះៗផងដែរនូវពពួកឱសថស្រាលៗដែលអាចប្រើប្រាស់បាន  ដូចជាពពួកថ្នាំគ្រុនក្តៅ ថ្នាំរាគ  និង ថ្នាំការពារសត្វល្អិត។ក្រៅពីនោះក៏គួរតែគិតគូរអំពីពពូកសត្វអសិរពិសផងដែរ ពីព្រោះវាក៏អាចជួបចៃដន្យ នៅក្នុងស្ថានភាពអាកាសធាតុបែបនេះ​។  សូមកុំប្រហែស ការប្រុងប្រយ័ត្ននិងទំនួលខុសត្រូវគឺពិតជា​អាចឲ្យខ្លួនយើងមានសុវត្ថិភាពជាងការខ្វះការប្រុងប្រយ័ត្នដែរ៕

 

Daily Program

Livesteam thumbnail