ឃើញជនសង្ស័យនិងបរិមាណគ្រឿងញៀនដែលចាប់ថយ តិចព្រលែងដៃ!

ឃើញជនសង្ស័យនិងបរិមាណគ្រឿងញៀនដែលចាប់ថយ តិចព្រលែងដៃ!

របាយការណ៍ពីសមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀននៅកម្ពុជាដែលត្រូវបានសារព័ត៌មាននានាបានដកស្រង់ឃើញថា ជនសង្ស័យដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនក៏ថយ ហើយបរិមាណគ្រឿងញៀនដែលរឹបអូសក៏ថយនៅត្រីមាសទី១នៃឆ្នាំ២០២៦ នេះ ប៉ុន្តែសូមអ្នកដែលពាក់ព័ន្ធដាច់ខាតកុំព្រលែងឫបន្ធូដៃចំពោះករណីឧក្រិដ្ឋកម្មប្រភេទនេះ ។

តាមស្ថិតិដែលសារព័ត៌មានដកស្រង់បានឲ្យដឹងថា​ ចំនួនជនសង្ស័យ ដែលត្រូវបានចាប់ខ្លួនក្នុងករណីគ្រឿងញៀន និងបរិមាណគ្រឿងញៀនដែលរឹបអូសបាននៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦មានការថយចុះគួរឲ្យកត់សំគាល់ ចាប់តាំងពីរដ្ឋាភិបាលបានបើកយុទ្ធនាការបង្រ្កាបយ៉ាងចាស់ដៃប្រមាណជា២ឆ្នាំចុងក្រោយនេះ ។

នៅអំឡុងរយៈពេល៣ខែដំបូងនេះ អាជ្ញាធរបានឃុំខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន ៤.៦៥៧នាក់ ធ្លាក់ចុះ ២៣ភាគរយ ធៀបនឹងចំនួន ៦.០៤៨នាក់ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដោយបន្ថែមថា ជនសង្ស័យចំនួន ២២៥នាក់ គឺជាជនបរទេសដែលមាន ១២សញ្ជាតិ។

ដោយឡែកគ្រឿងញៀនខុសច្បាប់ដែលរឹបអូសវិញគឺមានប្រហែល ៦៨៤គីឡូក្រាម  នៅក្នុងនោះ អាភៀន មាន៨,៥គីឡូក្រាម និងកញ្ឆាស្ងួត ៧,៣គីឡូក្រាម។ ផ្អែកតាមចំនួននេះ បរិមាណគ្រឿងញៀនដែលរឹបអូសបានក្នុងត្រីមាសទី១ ឆ្នាំនេះបានធ្លាក់ចុះពាក់កណ្តាល បើធៀបនឹងបរិមាណដែលរឹបអូសកាលពីអំឡុងរយៈពេលដដែលឆ្នាំ២០២៥ គឺមានប្រមាណជា ១,៤តោន។

បរិមាណគ្រឿងញៀនដែលរឹបអូសភាគច្រើនគឺ កេតាមីន អេស្តាស៊ី ហេរ៉ូអ៊ីន គ្រីស្តាល មេតំហ្វេតាមីន មេតំហ្វេតាមីកគ្រាប់ និង កូកាអ៊ីន ជាដើម។​

ឃើញស្ថិតបែបនេះ វាអាចថា ក្រោយការបង្រ្កាបបទល្មើសគ្រឿងញៀនអាចមានការថមថយ ប៉ុន្តែចំណុចមួយទៀត គឺថា វាអាចមកពីការបន្ទូមិនរិតបន្តឹងដូចជាពីមុន ។

នេះគឺគ្រាន់តែជាការសន្និដ្ឋាន ហើយអ្វីដែលយើងសង្ឃឹមនឹងរំពឹងទុក គឺថា សូមឲ្យបទល្មើសពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះថយចុះទៅ ។ នៅក្នុងករណីថយចុះបែបនេះ យើងពិតជាសប្បាយចិត្ត ប៉ុន្តែទន្ទឹមនឹងសប្បាយចិត្តនេះ ក៏សូមឲ្យគ្រប់គ្នាកុំដកដៃចេញពីឧក្រិដ្ឋកម្មនេះ ឲ្យសោះ ។ តែយើងស​ប្បាយចិត្តហើយភ្លេចខ្លួន ខ្វះការយកចិត្តទុកដាក់ឧក្រិដ្ឋជនអាចឆ្លៀតឱកាសចូលមកពង្វក់ប្រជាជនយើងជាថ្មី ។ ទាំងសមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធសង្គមស៊ីវិល ហើយនឹងយើងជាប្រជាពលរដ្ឋផ្ទាល់គួរតែបន្តរួបរួមគ្នាបន្តទៀតនៅក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ​។ មានគ្រឿងញៀនសង្គមយើងនឹងមានជនគ្រោះ បន្តទៀត៕

Daily Program

Livesteam thumbnail