គួររិះគិតនិងដាក់ផែនការសន្សំសំចៃឲ្យហើយ!

នៅពេលដែលប្រេងឥន្ធនៈឡើងថ្លៃ សេវាកម្មដឹកជញ្ជូនក៏ឡើងថ្លៃ ហើយថ្លៃសេវាកម្ម និង ម្ហូបអាហារក៏វានឹងឡើងថ្លៃទៅតាមនោះ ដូច្នេះនៅក្នុងអំឡុងពេលនេះការត្រៀមខ្លួននិងចេះចាត់ចែងកញ្ចប់ថវិកាដើម្បីទុកចំណាយនៅលើអ្វីដែលឡើងយើងចាំបាច់ត្រូវតែរៀបចំឲ្យហើយ។

នេះគឺជារឿងសាកលទោះជាយើងខំគេចវេសប៉ុណ្ណាក៏មិនអាចបញ្ចៀសផលប៉ះពាល់បានដែរ ដូច្នេះអ្វីដែលវាកើតវានឹងកើត ប៉ុន្តែនៅមុនពេលដែលវាកើត យើងចេះចាត់ចែងនិងត្រៀមបម្រុងទុក វាគឺជារឿងដែលយើងអាចបន្ថយផលប៉ះពាល់មួយកម្រិត​សម្រាប់ខ្លួនយើងនិងគ្រួសារ។

ផែនការបម្រុងនិងរៀបចំកញ្ចប់ថវិកាត្រៀមឆ្លើយតបគួរតែរៀបចំឲ្យរួចស្រេច បើមិនដូច្នេះទេ នៅពេលដែលផលប៉ះពាល់មកដល់យើងមិនដឹងបានកញ្ចប់មកពីណានោះទេ ខណៈដែលប្រាក់ខែឬប្រាក់ចំណូលគឺវានៅតែដដែលនោះ។

កញ្ចប់ថវិកានេះ វាគួរតែជាកញ្ចប់មួយចំណែកដែលយើងកាត់ចេញពីកញ្ចប់ថវិការចំណាយលើការកំសាន្ត ​ឬ ក៏កញ្ចប់នៃការជួបជុំគ្នាប្រចាំខែ​ឬប្រចាំសប្តាហ៍។ កញ្ចប់ចំណាយហូបចុកក្រៅ រួមទាំងកញ្ចប់កាហ្វេ ក៏គួរតែរិះគិតកាត់ទុកដាក់ក្នុងកញ្ចប់នេះវិញ។

នៅពេលនេះមិនមែនជាពេលហ៊ឺហាសប្បាយរីករាយចាយវាយខ្ជះខ្ជាយឡើយ ពីព្រោះវាពិបាកនឹងធ្វើការទស្សទាយនិងវាស់ស្ទង់នូវផលប៉ះពាល់ណាស់ ប៉ុន្តែផ្អែកតាមព័ត៌មានពីបរទេស ពិភពលោកកំពុងតែស្រែកតឹងសសៃ-កហើយ។​

យើងគួរតែលៃលកទុកដាក់រៀបចំខ្លួនយើង គេរកចំណូលបានច្រើនគេចាយធំគេក៏អាចមានកញ្ចប់បម្រុងធំ តែយើងប្រាក់ខែតិចចំណូលទាប ហើយចំណាយរិតត្បិត យើងគួរតែ​លៃលកតាមស្ថានការណ៍​។

ការចំណាយលើការកំសាន្តផឹកស៊ី វាសុទ្ធតែជាការចំណាយអត់ប្រយោជន៍​ហើយនាំទុក្ខដល់សុខភាព និង បញ្ហាសុវត្ថិភាពយើងផងដែរ ដូច្នេះប្រសិនបើយើងកាត់វាចេញបាន វាពិតជាល្អ។ ដោយឡែកការចំណាយលើកាហ្វេ គឺមិនមែនឲ្យកាត់ឈប់ផឹកកាហ្វេទេ ប៉ុន្តែវាអាចជាកាហ្វេកញ្ចប់ឆុងខ្លួនឯង ការទិញម្ហូបមកចំអិនហើយវេចខ្វប់ខ្លួនឯងក៏ល្អប្រសើរផងដែរ។

គិតអោយហើយទៅ អ្នកនិយមខ្ជិលបោកសម្លៀកបំពាក់អី រាល់ដងយកសម្លៀកបំពាក់ជួលគេបោកជួលគេអ៊ុត។ ប្រសិនបើពេលេវេលាមមកដល់គួរទិញសាប៊ូបោកអ៊ុតខ្លួនឯងទៅ វាក៏សន្សំសំចៃមួយផ្នែកដែរ។

អ្វីដែលយើងកាត់និងសន្សំសំចៃនោះមើលទៅសុទ្ធតែកំប៉ិកកំប៉ុកទាំងអស់ វាមិនជួយអីប៉ុន្មានទេ ប៉ុន្តែអ្នកសាកមើលទៅនឹងដឹងហើយថា តើមួយខែយើងត្រូវចំណាយប៉ុន្មាន ហើយបើយើងកាត់វាចោលតើយើងសល់ប៉ុន្មាន?   

Daily Program

Livesteam thumbnail