ករណីគ្រោះថ្នាក់នៅមោងឫស្សី! បើជនសង្ស័យពិតជាអ្នកបង្កគ្រោះថ្នាក់មែន សមត្ថកិច្ចត្រូវតែចាត់ការតាមច្បាប់

ប្រសិនបើសមត្ថកិច្ចរកឃើញថា ជនសង្ស័យដែលជាម្ចាស់ឡានដែលបង្ករគ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស៦នាក់រួមទាំងទារកម្នាក់នៅក្នុងផ្ទៃ សមត្ថកិច្ចត្រូវតែអនុវត្តតាមនិតិវិធីច្បាប់ដើម្បីនាំខ្លួនជនបង្កយកមកកាត់ទោស ពីព្រោះជីវិតមនុស្សច្រើននាក់ណាស់ ។

តាមសេចក្តីរាយការណ៍នៅលើសារព័ត៌មានមួយចំនួនកាលពីថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០២៦ ជនសង្ស័យដែលជាម្ចាស់រថយន្តបានលាក់ខ្លួនបាត់ហើយ ដោយឡែកអ្នកដែលចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ចខេត្តបាត់ដំបងគឺជាឪពុករបស់ជនសង្ស័យតែប៉ុណ្ណោះ ។

តាមសេចក្តីរាយការណ៍នោះ ឆ្លើយតបនឹងស្ថានភាពបែបនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់អ្នកសារព័ត៌មាននៅក្នុងស្រុកថា បច្ចុប្បន្នប៉ូលិសជំនាញ កំពុងស្រាវជ្រាវបន្ថែមលើសំណុំរឿងនេះ ហើយក៏បានដាក់ឈ្មោះម្ចាស់ឡាន ចូលបញ្ជីខ្មៅ មិនឱ្យចេញក្រៅប្រទេសដែរ។

ករណីនេះមិនអាចរួចខ្លួនបានទេ បើជនសង្ស័យពិតជាអ្នកបង្ករពិតប្រាកដ ការអនុវត្តច្បាប់គឺត្រូវតែធ្វើ ពីព្រោះជីវិតមនុស្សច្រើនណាស់ ហើយមជ្ឈដ្ឋាននៅក្នុងសង្គមកំពុងតែតាមដានករណីនេះខ្លាំងហើយច្រើន ។

ករណីនេះមិនត្រឹមតែមហាជនទេដែលភ្ញាក់ផ្អើល សូម្បីតែនាយករដ្ឋមន្រ្តីសម្តេចធិបតី​ ហ៊ុន ម៉ាណែត ក៏បានចេញប្រតិកម្មតាមបណ្តាញសង្គមផងដែរ​។​

សម្តេចធិបតី គ្រោះថ្នាក់រចរាចរណ៍នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលមនុស្សចំនួន ៦នាក់ត្រូវបានស្លាប់ រួមទាំងទារកនៅក្នុងផ្ទៃមាតាគឺរន្ទត់បំផុត ហើយបានចេញបទបញ្ជាឱ្យលោក  កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកដែលបើកបររថយន្តពិតប្រាកដ ដែលបុក មនុស្សស្លាប់ទាំង៦នាក់នេះ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ។

ផ្អែកតាមចំណុចទាំងនេះ ទោះជាជនសង្ស័យទៅណា សមត្ថកិច្ចគួរតែយកចិត្តទុកដាក់ដើម្បីនាំយកយុត្តិធម៌ជូនជនរងគ្រោះ ។ មិនអាចប្រហែសបានឡើយ មហាជនចាប់អារម្មណ៍ខ្លាំងណាស់ សូមចាត់ការតាមច្បាប់តាមភាពត្រឹមត្រូវយកច្បាប់ជាសំអាង ។

Daily Program

Livesteam thumbnail