សង្រ្គាមបន្តបំផ្លាញព្រះវិហារនៅមីយ៉ាន់ម៉ា ប៉ុន្តែគ្រីស្តបរិស័ទថា មិនអាចបំផ្លាញជំនឿពួកគេទេ

សារព័ត៌មាន LiCAS News បានរាយការណ៍កាលពីចុងសប្តាហ៍កន្លងទៅនេះថា ការ​វាយ​ប្រហារ​តាម​អាកាស​បាន​បំផ្លាញ​ព្រះវិហារនៅ​មីយ៉ាន់ម៉ា ប៉ុន្តែ​គ្រីស្តបរិស័ទនៅប្រទេសនោះ​និយាយ​ថា​ជំនឿ​នៅ​តែ​មិន​រសាយដូចព្រះវិហារ។

លោក លូសឹស ហឺ គុន ( Lucius Hre Kung) អភិបាលនៃព្រះសហគមន៍ភូមិភាគហាខា (Hakha)បាននិយាយថា ជំនឿរបស់គ្រីស្តបរិស័ទកាតូលិកក្នុងរដ្ឋ ឈិន ក្នុងប្រទេសមីយ៉ាន់ម៉ា នៅតែមានភាពរឹងមាំ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសដោយកងទ័ពមីយ៉ាន់ម៉ានបានបំផ្លាញព្រះវិហាររបស់ព្រះគ្រីស្ទនៅ ហា្វឡាម (Falam ) កាលពីពេលកន្លងទៅ។

លោកអភិបាលបានបន្តទៀតថា សង្រ្គាមបានបំផ្លាញជញ្ជាំងព្រះវិហារ ប៉ុន្តែមិនមែនជំនឿទេ។ ជំនឿរបស់យើងនៅតែរឹងមាំ ប្រជារាស្រ្តរបស់ព្រះជាម្ចាស់ នៅតែបន្តជឿ និងក្តីសង្ឃឹម។

នៅក្នុងសង្រ្គាមស៊ីវិលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះវិហារព្រះសហគមន៍កាតូលិកជាច្រើន ត្រូវបានបំផ្លាញ ប៉ុន្តែគ្រីស្តបរិស័ទបានលើកឡើងថា នៅក្នុងគ្រានៃការរងទុក្ខ និងការសាកល្បងនេះ គ្រីស្តបរិស័ទមីយ៉ាន់ម៉ា នៅតែឈរជើងយ៉ាងរឹងមាំក្នុងការអធិស្ឋាន និងរួបរួមជាមួយនឹងបេះដូងនៃព្រះគ្រីស្ត និងបេះដូងរបស់ម៉ារី ដែលទទួលយកការរងទុក្ខទាំងអស់របស់មនុស្សជាតិ។

គ្រីស្តបរិស័ទមីយ៉ាន់ម៉ា បានលើកឡើងថា ព្រះយេស៊ូ និងព្រះនាងម៉ារី នៅតែបន្តផ្តល់ឱ្យពួកគេនូវកម្លាំង និងក្តីសង្ឃឹមដើម្បីបន្ត និងសង្ឃឹមសម្រាប់អនាគតនៃសន្តិភាព។

គិតចាប់តាំងពីឆ្នាំ២០២១ មក ព្រះវិហារសរុប ៦៧ កន្លែង គ្រិះស្ថានអប់រំសាសនា១០៧ កន្លែងនៅក្នុងរដ្ឋឈិន ត្រូវបានបំផ្លាញ៕

Daily Program

Livesteam thumbnail