ពេលអនុវត្តកាតព្វកិច្ចយោធា ស្តង់ដាគឺតែមួយ ហើយស្មើភាព

ពេលដែលយុវជនដែលមានអាយុចន្លោះពី១៨ ដល់ ២៥ ឆ្នាំកំពុងតែបំពេញកាតព្វកិច្ចយោធា នៅពេលដែលច្បាប់ស្តីពីកាតព្វកិច្ចយោធាថ្មីចូលជាធរមានបន្ទាប់ពីព្រឹទ្ធសភាអនុម័តនៅពេលខាងមុខ គឺគួរតែយកចិត្តទុកដាក់ច្បាស់លាស់លើស្តង់ដា និង ស្មើភាព ហើយគ្មានបែងចែកបក្សពួក ។

មកដល់ពេលនេះពង្រាងច្បាប់កាតព្វកិច្ចយោធាបានឆ្លងផុតពីដៃសភារួចរាល់ ក្រោយពីសមាជិកសភា១១៤រូបបានអនុម័យជាឯកច្ឆ័នកាលពីព្រឹកថ្ងៃទី១២ ខែឧសភាកន្លងទៅនេះ ហើយនៅពេលនេះ កំពុងតែស្ថិតនៅក្នុងដៃព្រឹទ្ធសមាជិក ។​

ពង្រាងច្បាប់នេះមិនយូរទេ ព្រឹទ្ធសភានឹងអនុម័តនៅពេលឆាប់ៗ ហើយព្រះមហាក្សត្រ ឫ ប្រមុខរដ្ឋស្តីទី អាចនឹងឡាយព្រះហស្ថ ឫកចុះហត្ថលេខាក៏មិនយូរដែរ ។​

បន្ទាប់ពីច្បាប់នេះចូលជាធរមានហើយនោះ រដ្ឋាភិបាលទំនងជាមិនទុកពេលយូរឡើយ ពោលគឺនឹងអនុវត្តវាភ្លាមៗ ហើយគេជឿថា​ នៅពេលអនុវត្តដំបូងនេះកូនៗ ថ្នាក់ដឹកនាំ នៅក្នុងប្រទេសជាច្រើននឹងត្រូវឪពុកម្តាយពួកគេបញ្ជូនទៅចូលរួម​ដើម្បីសក្ខីកម្មនៃច្បាប់។

នៅក្នុងស្ថានភាពបែបនេះ យុវជនដែលជាប់កាតព្វកិច្ចយោធាទាំងនោះ​អាចនឹងមកពីមជ្ឈដ្ឋានផ្សេងៗគ្នានៃសង្គម ដូចនេះសង្ឃឹមថា នៅពេលអនុវត្តអ្នកដែលពាក់ព័ន្ធនឹងដាក់ចេញនូវស្តង់ដារតែមួយ ដោយមិនរើសអើង ឫបក្សពួកនិយមឡើយ ពោលគឺលុបបំបាត់ឲ្យបាននូវវិសមភាព។  

ចង់ពួកគេកូនអ្នកណា មានអំណាចប៉ុណ្ណា នៅពេលដែលជាប់កាតព្វកិច្ចនេះ គឺត្រូវលុតដំដើម្បីបព្វហេតជាតិតាមស្តង់ដាតែមួយដូចៗគ្នា។ ស្តង់ដានៃការហ្វឹកហាក់ ហូបចុក ការបណ្តុះបណ្តាល ការស្នាក់នៅ ក៏ដូចជាការសិក្សាជំនាញផ្សេងៗរួមទាំងសំភារៈគឺត្រូវតែអនុវត្តតែមួយដូចគ្នានៅក្នុងរយៈពេល២ ឆ្នាំ ឲ្យបានម៉ឺងម៉ាត់ ។

នៅក្នុងករណីដែលកន្លែងហ្វឹកហាត់មានស្តង់ដាច្រើន នោះវានឹងជះឥទ្ធិពលប៉ះពាល់ដល់ទឹកចិត្ត យុវជន ហើយឥរិយាបទបែបនោះក៏នឹងធ្វើឲ្យយុវជនពួកគេរង្គាសចិត្ត ។ នរណាមិនដឹងទេ យុវជនជាពិសេស មនុស្សដែលជាប់កាតព្វកិច្ចគឺអាចនៅក្នុងជំនាន់ Gen Z ដូច្នេះ សូមប្រុងប្រយ័ត្ន ។

 

នៅក្នុងករណីមិនស្រួលការអនុវត្តនៃច្បាប់នេះ ក៏នឹងញាំងឲ្យយុវជន កើតមានបញ្ហាសតិអារម្មណ៍  ដែលជាចំណុចរសើបដែលយើងត្រូវតែប្រុងប្រយ័ត្នខ្លួនឯង ។

សរុបមក ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាថ្មី នឹងក្លាយជាកត្តាសំខាន់មួយក្នុងការកសាងវិន័យ ស្មារតីស្នេហាជាតិ និងការទទួលខុសត្រូវរបស់យុវជនចំពោះប្រទេសជាតិ។ ប៉ុន្តែ ដើម្បីឲ្យច្បាប់នេះទទួលបានការគាំទ្រ និងជឿទុកចិត្តពីសង្គម រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធត្រូវអនុវត្តដោយតម្លាភាព ស្មើភាព និងមានស្តង់ដារតែមួយ ដោយមិនរើសអើងវណ្ណៈ អំណាច ឬបក្សពួកឡើយ។ យុវជនគ្រប់រូប ត្រូវទទួលបានការហ្វឹកហាត់ ការរស់នៅ ការអប់រំ និងការថែទាំដូចគ្នា ដើម្បីបង្កើតស្មារតីរួបរួម និងយុត្តិធម៌ពិតប្រាកដ។ ជាពិសេស ត្រូវយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត និងអារម្មណ៍របស់យុវជន ព្រោះការអនុវត្តដែលខ្វះសមធម៌ អាចបង្កផលប៉ះពាល់ដល់ទឹកចិត្ត និងជំនឿរបស់ពួកគេចំពោះសង្គម និងប្រទេសជាតិបាន។

Daily Program

Livesteam thumbnail