កុមារកាតូលិកឥណ្ឌា ៣៥០ នាក់ ជួបជុំគ្នាពិភាក្សាអំពីបញ្ហាប្រឈមក្នុងយុគសម័យឌីជីថល

កុមារកាតូលិកប្រមាណ ៣៥០ នាក់ បានជួបជុំគ្នានៅតំបន់ រ៉ៃគៀ (Raikia) ក្នុងស្រុក កានដាម៉ល (Kandhamal) នៃរដ្ឋអូឌីសា (Odisha) ភាគខាងកើតប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែតុលា ក្នុងកម្មវិធីជំរុំរយៈពេល ៤ ថ្ងៃ។

កម្មវិធីនេះផ្តោតសំខាន់លើជំនឿលើព្រះគ្រីស្ទ តម្លៃគ្រួសារ វិន័យ ការអធិស្ឋាន និងបញ្ហាប្រឈមនានាដែលយុវវ័យកំពុងជួបប្រទះនៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ក្រោមប្រធានបទ «ចាក់ឫសក្នុងព្រះគ្រីស្ទ ដឹកនាំដោយប្រាជ្ញា និងរីកចម្រើនក្នុងសេចក្តីស្រឡាញ់» កម្មវិធីនេះបានរួមបញ្ចូលនូវការអធិស្ឋាន ការរំពឹងគិតលើព្រះគម្ពីរ សកម្មភាពជាក្រុម និងការរៀនសូត្រតាមរយៈការអនុវត្តជាក់ស្តែង។

សកម្មភាពទាំងនេះមានគោលបំណងជួយឱ្យកុមារពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់ និងអភិវឌ្ឍគុណតម្លៃសម្រាប់ជីវិតទាំងនៅផ្ទះ នៅសាលារៀន និងក្នុងសង្គម ដើម្បីកាត់បន្ថយបញ្ហានានាដែលកំពុងប្រឈមនៅក្នុងសម័យឌីជីថល។

លោកបូជាចារ្យ ប្រាដូស ចានត្រា ណាយ៉ាក (Pradosh Chandra Nayak) អ្នកទទួលខុសត្រូវប្រចាំព្រះសហគមន៍មួយក្នុងតំបន់រ៉ៃគៀ និងជាតំណាងលោកអភិបាលនៃភូមិភាគ គូតតាក-បូបាណេស្វា (Cuttack-Bhubaneswar) បានជំរុញឱ្យអ្នកចូលរួមគោរពឪពុកម្តាយ និងមនុស្សចាស់ទុំ អនុវត្តវិន័យ និងដាក់ព្រះជាម្ចាស់ជាចំណុចកណ្តាលនៃជីវិតរបស់ពួកគេ។

ដោយឡែក លោកបូជាចារ្យ ម៉ាយឃើល បេហេរ៉ា (Michael Behera) នាយកនៃជំរុំកុមារកាតូលិក បានលើកឡើងថា ការជួបជុំបែបនេះជួយដល់កុមារយ៉ាងខ្លាំង ហើយអ្នករៀបចំកម្មវិធីក៏បានលើកទឹកចិត្តអ្នកចូលរួមឱ្យអនុវត្តគុណតម្លៃគ្រិស្តសាសនានៅក្នុងជីវិតជាក់ស្តែង តាមរយៈការគោរពសមាជិកគ្រួសារ ការយកចិត្តទុកដាក់ចំពោះអ្នកដែលងាយរងគ្រោះ ការទទួលខុសត្រូវចំពោះបរិស្ថាន និងការកសាងទំនាក់ទំនងប្រកបដោយសន្តិភាព។

Daily Program

Livesteam thumbnail
khmer popup image