ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦អត្ថបទគម្ពីរ ម៉ាថាយ (៥,៤៣-៤៨)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

ថ្ងៃនេះយើងស្ដាប់ព្រះបន្ទូលដ៏ល្អនៅថ្ងៃសៅរ៍នេះ តាមលោកម៉ាថាយ (,៤៣-៤៨) ព្រះបន្ទូលនេះមាន សារៈ សំខាន់មែនទែនបងប្អូនជាបេះដូងរបស់ព្រះយេស៊ូសម្រាប់មនុស្សយើងទាំងអស់គ្នា។ គឺព្រះយេស៊ូ បានបង្រៀនយើងបានណែនាំយើង ខុសពីអ្វីដែលមនុស្សយើងធ្លាប់ដឹងធ្លាប់ទទួលការណែនាំពីឪពុកម្តាយ ពីបងប្អូនមិត្តភក្តិដែលនិយាយថា ស្រឡាញ់គ្នាទៅវិញទៅមស្រឡាញ់អ្នកដែលស្រឡាញ់យើង។

តែថ្ងៃនេះ ព្រះយេស៊ូជាព្រះអម្ចាស់លើសពីចិត្តគំនិត លើសពីអ្វីដែលមនុស្សយើងយល់ចិត្ត។ ព្រះអង្គឱ្យ យើងទៅរកអ្វីដែលមិនអាចធ្វើបាន មិនអាចយល់បាន មិនអាចទទួលបាន គឺត្រូវស្រឡាញ់ ខ្មាំងសត្រូវ របស់យើង។

បងប្អូន ខ្ញុំបានស្ដាប់លោកពុក ប៉ុងហ្សូ ដែលធ្លាប់មានសំណួរសួរទៅបងប្អូនក្រោយពីមានការសម្រប សម្រួលរវាងភាគីក្រោយសង្គ្រាម។ ដោយសួរថា តើបងប្អូនអាចលើកលែងទោសឱ្យពួក ប៉ុល ពត ខ្មែរ ក្រហមបានទេ? បងប្អូនសឹងតែ ៩៩ភាគរយ គឺអត់ មិនអាចលើកលែងទោស។ សេចក្ដីនេះ ដូចខ្ញុំបាន ចែកជាមួយបងប្អូនថា អ្វីដែលយើងចូលចិត្ត អ្វីដែលយើងពេញចិត្តស្រឡាញ់អ្នកដែលស្រឡាញ់យើង អ្នកដែលជួយយើង គឺយើងធ្វើបាន។ តែសម្រាប់អ្នកដែលស្អប់យើង ដែលមើលងាយយើង យើងមិនអាច ស្រឡាញ់គេបានទេ មិនអាចលើកលែងទោសឱ្យគេបានទេ។

តែថ្ងៃនេះ ព្រះយេស៊ូពិតជាបានបង្រៀនយើង បានអប់រំយើង បានណែនាំយើងឱ្យយើងកើតជាថ្មី បងប្អូន។ ពិធីជ្រមុជទឹកសម្រាប់គ្រីស្តបរិស័ទ កើតជាថ្មីដើម្បីឱ្យយើងលះបង់ចិត្តគំនិតចាស់របស់យើង គំនុំចាស់ របស់យើង ទម្លាប់ប្រពៃណីដែលយើងមានពីមុន អ្វីដែលយើងបានទទួលពីមុន ជាកម្រិតមនុស្ស។ ប៉ុន្តែ! ព្រះយេស៊ូជាព្រះជាម្ចាស់ ជាព្រះអម្ចាស់ដែលពោរពេញដោយសេចក្ដីស្រឡាញ់ និងធម៌មេត្តាករុណា ដែល មានឫទ្ធានុភាពសព្វប្រការដើម្បីផ្លាស់ប្ដូរចិត្តមនុស្ស ទៅជាចិត្តរបស់ព្រះអង្គ គឺចិត្តរបស់ព្រះជាម្ចាស់។

សម្រាប់គ្រីស្តបរិស័ទ គឺយើងត្រូវការមានជីវិតថ្មី មានបំណងថ្មីនៅក្នុងការរស់នៅ គឺសេចក្ដីស្រឡាញ់ ដែល យើងបានទទួល។ សេចក្ដីស្រឡាញ់នេះហើយដែលធ្វើឱ្យយើងអាចលើកលែងទោសឱ្យបងប្អូនយើង ដែលធ្វើខុសចំពោះយើង។ មិនត្រឹមតែលើកលែងទោសដល់បងប្អូន ដល់អ្នកជុំវិញយើងតែប៉ុណ្ណោះ ប៉ុន្តែ សម្រាប់ខ្លួនឯង។ ភាគច្រើនយើងពិបាកលើកលែងទោសឱ្យខ្លួនឯងដែរ យើងក៏ទទួលស្គាល់កំហុសដែរ នៅពេលដែលយើងដឹងកំហុសរបស់ខ្លួន ដឹងភាពខ្សោយរបស់ខ្លួន យើងត្រូវសុំទោស។

ក្នុងឱកាសរដូវ៤០ថ្ងៃនេះ ធ្វើយ៉ាងម៉េចដើម្បីឱ្យយើងមានសេចក្ដីមួយដើម្បីជួយយើងក្នុងជីវិតប្រចាំថ្ងៃ។ ពេលបងប្អូនភ្ញាក់ឡើង បងប្អូនកំពុងគិតអី មានយោបល់អី? ចំពោះខ្ញុំ ទទួលការអប់រំមួយគឺ អរព្រះគុណ ព្រះជាម្ចាស់ដែលបានថែរក្សាខ្ញុំពេញមួយយប់ ព្រះអង្គបានផ្ដល់អំណរសប្បាយឱ្យខ្ញុំ និងសុខភាពខ្ញុំ ហើយ ខ្ញុំក៏សូមថ្វាយថ្ងៃនេះ អ្វីដែលខ្ញុំនឹងធ្វើក្នុងទំនាក់ទំនង ការងារទាំងអស់ដែលខ្ញុំមាន ខ្ញុំសូមថ្វាយទៅក្នុង ព្រះហស្ថរបស់ព្រះអង្គ។ សូមព្រះអង្គបំភ្លឺចិត្តគំនិតខ្ញុំ។

មិនតែប៉ុណ្ណោះ នៅពេលដែលពេលសម្រាកមកដល់ ពេលយប់មុននឹងគេង ខ្ញុំត្រូវតែអង្គុយអធិដ្ឋាន ត្រូវពិនិត្យមើល ដោយសារបិតានៃព្រះសហគមន៍បានណែនាំថា មុនចូលគេង ត្រូវពិនិត្យមើលអ្វីៗ ពេញ មួយថ្ងៃដែលបងប្អូនបានធ្វើ។ តើបងប្អូនបានពេញចិត្តនូវអ្វីដែលខ្លួនបានធ្វើក្នុងទំនាក់ទំនងការងារមាន សេចក្ដីល្អណាខ្លះ អរព្រះគុណព្រះជាម្ចាស់ មានសេចក្ដីមិនល្អណាខ្លះដែលត្រូវសុំទោសព្រះអង្គ។

ដើម្បីកុំឱ្យយើងទុកចិត្តគំនិតគុំកួន សេចក្ដីល្អទាំងឡាយដែលយើងមាននោះ។ ពេលណាយើងទុកបងប្អូន ជាដំបៅ ដំបៅយូរៗទៅ ទៅជាមហារីក។ ត្រូវទទួលស្គាល់អំពើបាបរបស់ខ្លួន ហើយអំពើបាប របស់ខ្លួន ត្រូវថ្វាយដើម្បីឱ្យព្រះជាម្ចាស់ជួយដាក់ចិត្តគំនិតថ្មីនៅក្នុងយើង។

ព្រោះយើងដឹងហើយ យើងជាមនុស្ស យើងមានទោសៈ មានលោភៈ មោហៈ។ ប៉ុន្តែ! ត្រង់បីនេះយើង ជាគ្រីស្តបរិស័ទ យើងជាអ្នកជឿ យើងជាអ្នកផ្ញើជីវិតលើព្រះជាម្ចាស់ដែលមានធម៌មេត្តាករុណា។ មេត្តា ករុណា មុទិតា ឧបេក្ខា ដែលលើសពីអ្វីដែលនាំឱ្យយើងមានគំនិតចិត្តចង្អៀតចង្អល់នោះ។ សូមឱ្យយើង យកសេចក្ដីស្រឡាញ់ ធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ដែលជាកំពូលនៃសេចក្ដីសុខសាន្ត ជាកំពូលនៃ សុភមង្គលដែលព្រះជាម្ចាស់មាន ដើម្បីឱ្យយើងឈ្នះនូវរាល់ការល្បួងទាំងឡាយ។

បងប្អូនជាទីស្រឡាញ់ នៅថ្ងៃដែលព្រះយេស៊ូបានបង្រៀនយើង បានណែនាំយើង មិនត្រឹមតែស្រឡាញ់ បងប្អូន ចុះសម្រុងបងប្អូនដែលយើងស្គាល់ ដែលយើងគោរព ប៉ុន្តែឱ្យយើងទៅរកបងប្អូនយើង ដែលគេ មិនចូលចិត្តយើង គេមើលងាយយើង។ ទាំងនេះឱ្យយើងដឹងថា បងប្អូនទាំងនោះ ជារូបតំណាងរបស់ ព្រះជាម្ចាស់ នឹងជាបងប្អូនយើងដែរ។ ទោះយើងមានរបៀបរស់នៅ ការគិត ការស្រមៃ៉ ខុសគ្នាចូរឱ្យយើង ដឹងថាបងប្អូនទាំងនោះក៏ជាបុត្រធីតារបស់ព្រះបិតា ដូច្នេះចូលឱ្យយើងគោរពស្រឡាញ់បង ប្អូនឯទៀតដូចព្រះយេស៊ូស្រឡាញ់យើងផង។ អាម៉ែន៕

 

Daily Program

Livesteam thumbnail