ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦អត្ថបទគម្ពីរ (ម៉ាថាយ ៥,២០-២៦)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី

នៅក្នុអត្ថបទព្រះគម្ពីរដំណឹងល្អនៅថ្ងៃនេះ ព្រះយេស៊ូបានបង្រៀនក្រុមសាវ័កអំពីសេចក្ដីសុច្ចរិត។ ព្រះអង្គ មានព្រះបន្ទូលថា ប្រសិនបើសេចក្ដីសុច្ចរិតរបស់អ្នករាល់គ្នា មិនប្រសើរជាងសេចក្ដីសុច្ចរិតរបស់ពួកខាង គណៈផារីស៊ីទេ អ្នកមិនអាចចូលទៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់បានឡើយ។

វិន័យដែលព្រះយេស៊ូបានបង្រៀនយើង ព្រះបន្ទូលដែលព្រះយេស៊ូបានបង្រៀនយើង គឺព្រះអង្គចង់ឲ្យ យើងក្លាយទៅជាបុគ្គលមួយដ៏ប្រសើរ មានឧត្ដមគតិក្នុងការត្រិះរិះពិចារណាអ្វីដែលល្អ អ្វីដែលមិនល្អ អ្វីដែលគួរធ្វើ អ្វីដែលមិនគួរធ្វើ។ ជាងនេះទៀតសោត ជីវិតរបស់យើងគ្រីស្តបរិស័ទនៅពេលដែលយើង ទទួលអគ្គសញ្ញាជ្រមុជទឹក យើងត្រូវការកែប្រែចិត្តគំនិត កែប្រែរបៀបយើងនិយាយ កែប្រែរបៀបយើងរិះ គិត កែប្រែរបៀបដែលយើងឃើញ កែប្រែរបៀបដែលយើងស្ដាប់ឲ្យបានល្អ ឲ្យមានទឡ្ហីករត្រឹមត្រូវ ដើម្បី កុំឲ្យយើងខុស។ ដើម្បីកុំឲ្យយើងខុសបាន គឺយើងត្រូវការធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ធ្វើតាម ព្រះបន្ទូលរបស់ព្រះយេស៊ូ។ ព្រះយេស៊ូចង់ឲ្យមនុស្សជាតិទាំងអស់ហ្នឹងកែប្រែចិត្តគំនិត កែប្រែរបៀប រស់នៅ កែប្រែអាកប្បកិរិយាពីមនុស្សដែលអត់ល្អ ក្លាយទៅជាមនុស្សល្អ មនុស្សដែលរស់នៅអត់មាន សីលធម៌ ក្លាយទៅជាមនុស្សដែលមានសីលធម៌ មានគុណធម៌ បើកចិត្តទូលាយឲ្យចេះទទួលអ្វីៗ ដែល​មានគំនិតប្លែកពីខ្លួនឯងផ្ទាល់។

និងចំណុចទីពីរ ព្រះយេស៊ូមានព្រះបន្ទូលថា ធម្មវិន័យរបស់លោកម៉ូសេបានចែងថា កុំសម្លាប់មនុស្ស។ រីឯខ្ញុំវិញ ខ្ញុំចង់ប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នកមានគំនិតចង់សម្លាប់គេ នោះអ្នករាល់គ្នាបាន សម្លាប់​ គេរួចទៅហើយ។ នៅក្នុងចំណុចនេះ លោកឪពុកចង់ចែកជាមួយបងប្អូនអំពើបាបធំៗមានពីរ គឺអំពើ បាបធ្ងន់ និងអំពើបាបស្រាល។ អំពើបាបធ្ងន់ទាក់ទងនឹងការសម្លាប់ជីវិត ការរំលូតកូន ឬយកអាវុធ ទៅ សម្លាប់អ្នកនេះទៅសម្លាប់អ្នកនោះដោយចេតនា គឺនៅពេលនោះហើយដែលយើងបានប្រព្រឹត្តអំពើបាបធំ ។ ព្រះយេស៊ូ ព្រះអង្គមានព្រះបន្ទូលថាមិនគ្រាន់តែអ្នកយកអាវុធទៅសម្លាប់គេតែប៉ុណ្ណោះទេ ប្រសិន បើ អ្នកគ្រាន់តែអ្នកគិតថាខ្ញុំចង់សម្លាប់អ្នកនេះ ខ្ញុំចង់ធ្វើបាបអ្នកនេះ ខ្ញុំចង់ធ្វើឃាតអ្នកនោះគ្រាន់តែគិត គឺ យើងក្លាយទៅជាអ្នកដែលប្រព្រឹត្តអំពើបាបធំហីយ។ ហេតុនេះព្រះយេស៊ូចង់ឲ្យយើងជៀសវាងការប្រព្រឹត្ត អំពើបាបនេះ។

រីឯអំពើបាបមួយធំមួយទៀតគឺដែលយើងហៅថាអំពើបាបស្រាល ក៏ប៉ុន្តែអំពើបាបស្រាលនេះវាដិតជាប់នឹង អត្តសញ្ញាណរបស់មនុស្សជានិច្ច ដូចជាទង្វើប្រចាំថ្ងៃរបស់យើង និយាយដើមគេ បង្ខូចឈ្មោះគេ លួចរបស់ របរនេះលួចរបស់របរនោះ និយាយភូតកុហក ភូតភរ ដូចជាកេងប្រវ័ញ្ច មិនគោរពពេលវេលា មិនគោរព អ្នកដទៃ -ល-។ ហេតុនេះយើងមានច្រើនណាស់នៅក្នុងអំពើបាបស្រាលនេះ ហេតុនេះតើយើងជា គ្រីស្ត បរិស័ទយើងគួរជៀសវាងតាមរបៀបណា?

និងចំណុចទីបី គឺទាក់ទងជាមួយអគ្គសញ្ញាស្រាយបាប។ មុនបងប្អូនទៅទទួលព្រះកាយ និងព្រះលោ ហិតរបស់ព្រះគ្រីស្ត យើងត្រូវការទទួលសារភាពថាយើងជាអ្នកមានបាបសូមព្រះជាម្ចាស់ រំដោះបាបឲ្យ យើង ដើម្បីយើងទទួលព្រះកាយរបស់ព្រះគ្រីស្តដោយសមរម្យ។ ហេតុនេះតាំងពីចំណុចទីមួយមក គឺឲ្យព្រះយេស៊ូចង់ឲ្យយើងផ្លាស់ប្តូររបៀបរស់នៅ និងចំណុចទីពីរគឺព្រះយេស៊ូមិនចង់ឲ្យយើងប្រព្រឹត្តអំពើ បាបធំ ឬអំពើបាបស្រាលទេ និងចំណុចទីបី យើងជាគ្រីស្តបរិស័ទយើងត្រូវរកពេលវេលាដើម្បីទៅស្រាយ បាប ដើម្បីកែប្រែចិត្តគំនិត ដើម្បីឲ្យយើងបានទទួលការសង្រ្គោះពីព្រះយេស៊ូគ្រីស្ត។ អាមែ៉ន៕

 

Daily Program

Livesteam thumbnail
khmer popup image