ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦អត្ថបទគម្ពីរយ៉ូហាន ៨,៥១-៥៩ អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល
បងប្អូនជាទីស្រឡាញ់ នៅក្នុងអត្ថបទដំណឹងល្អនៅថ្ងៃនេះ ព្រះយេស៊ូមានបន្ទូលថា គឺ«ខ្ញុំនេះហើយ» មានន័យថា គឺខ្ញុំនេះហើយ គឺជាព្រះនាមដែលព្រះជាម្ចាស់បានសម្ដែងឱ្យលោកម៉ូសេស្គាល់។ គឺព្រះជាម្ចាស់សម្ដែងឱ្យលោកម៉ូសេស្គាល់ព្រះនាមរបស់ព្រះអង្គ គឺខ្ញុំនេះហើយ គឺយើងមានព្រះជន្មគង់នៅ គឺយើងគង់នៅ គឺជាព្រះនាមរបស់ព្រះជាម្ចាស់ដែល ព្រះអង្គសម្ដែងព្រះអង្គផង ហាក់ដូចជា លាក់ព្រះអង្គផងដែរ មិនឱ្យស្គាល់ទាំងស្រុង។
តាមពិតព្រះជាម្ចាស់គឺអញ្ចឹង យើងមិនអាចស្គាល់ព្រះជាម្ចាស់ឱ្យបាន ១០០% សូម្បីតែពេលស្លាប់ ហើយនិងពេលបានជួប ព្រះភ័ក្រ្តរបស់ព្រះជាម្ចាស់ យើងនៅតែមិនស្គាល់ព្រះអង្គឱ្យបានពេញលក្ខណៈ គឺអស់កល្បជានិច្ចគឺយើងនឹងស្គាល់ព្រះអង្គបន្តិចម្ដងៗ កាន់តែច្បាស់ៗ ហើយនិងពិតជាអស្ចារ្យមែន។ ប៉ុន្តែនៅសម័យព្រះយេស៊ូ ព្រះយេស៊ូដែលជាព្រះជាម្ចាស់ពិតប្រាកដមែន ព្រះជាម្ចាស់ប្រសូតជាមនុស្សដូចយើងបេះបិទ សម័យព្រះអង្គដូចជា ព្រះយេស៊ូមិនសម្ដែងឱ្យអ្នកដទៃស្គាល់ភាពជាព្រះជាម្ចាស់របស់ព្រះអង្គ ព្រះយេស៊ូយាងមកលើផែនដីដូចជាមនុស្សបេះបិទពិតប្រាកដមែន។ ដូច្នេះ យើងមិនអាចស្ដីបន្ទោសពួកខាងផារីស៊ីដែលពិបាកជឿ ពិបាកជឿថាព្រះយេស៊ូជាព្រះជាម្ចាស់ ពេលព្រះយេស៊ូប្រើព្រះនាមរបស់ព្រះជាម្ចាស់ សំដៅទៅលើព្រះអង្គផ្ទាល់ ច្បាស់ហើយពួកខាងផារីស៊ីមិនជឿ ហើយខ្ញុំសង្ស័យថាក្រុមសាវ័កមិនសូវជឿដែរ។
យើងត្រូវតែរង់ចាំពេលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ទើបយើងអាចជឿបានពិតប្រាកដមែន។ គឺនៅពេលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ពេលនោះក្រុមសាវ័កចាប់ផ្ដើមជឿ។ តាមពិតមើលទៅ ពេលយើង ហាក់ដូចជា ពិបាកជឿមែន ប៉ុន្តែតាមពិតមើល យើងនៅលើផែនដីនេះយើងមានជីវិត យើងរស់នៅលើផែនដីនេះ អាហ្នឹងជាការអស្ចារ្យមែនទែន ហេតុអ្វីយើងនៅលើផែនដី មកពីអី ហេតុអ្វីយើងមិនជឿថាមានព្រះជាម្ចាស់ យើងមកពីណា ហើយហេតុអ្វីយើងមិនជឿថាព្រះជាម្ចាស់អត់មានឫទ្ធានុភាពប្រោសមនុស្សឱ្យរស់ឡើងវិញ ហេតុអ្វីយើងមិនជឿថាព្រះជាម្ចាស់យាងមកប្រសូតជាមនុស្សដូចយើង ដើម្បីរស់នៅជាមួយយើង ដើម្បីយាងមកនិយាយសន្ទនាជាមួយមនុស្ស ហេតុអ្វី ហេតុអ្វីយើងមិនជឿ។ ខ្ញុំមានជីវិតរស់នៅ ពិតជាអស្ចារ្យ នេះជាការអស្ចារ្យមែន។ ដូច្នេះ ហេតុអ្វីខ្ញុំមិនជឿថាមានព្រះជាម្ចាស់ ហេតុអ្វីខ្ញុំមិនជឿថាព្រះអង្គប្រោសមនុស្សឱ្យរស់ឡើងវិញនឹងផ្ដល់ឱ្យខ្ញុំឱ្យមានជីវិតអស់កល្បជានិច្ច។ ដូច្នេះ សូមបើកចិត្តឱ្យទូលាយ ហើយនឹងមើលឃើញស្នាព្រះហស្តរបស់ព្រះអង្គ មើលឃើញខ្លួនឯង អ្នកដទៃ ពិភពលោកទាំងមូល ហើយពេលនោះមែន ពិតជាអស្ចារ្យមែនទែន ហើយសូមឱ្យយើងទុកឱ្យព្រះជាម្ចាស់ណែនាំយើង ឱ្យជឿពិតប្រាកដថាព្រះអង្គអាចប្រោសមនុស្សឱ្យរស់ឡើងវិញ ព្រះអង្គអាចយាងមកលើផែនដីនេះ សម្ដែងព្រះអង្គឱ្យយើងស្គាល់ក្នុងឋានៈជាមនុស្ស៕