ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦អត្ថបទគម្ពីរ លូកា (៥.២៧-៣២)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

បងប្អូនជាទីស្រឡាញ់! យើងចូលនៅក្នុងរដូវកាលអប់រំពិសេសនេះដោយស្ដាប់លោកលូកា៥:២៧-៣២។ ព្រះយេស៊ូបានត្រាស់ហៅលោកលេវី ជាអ្នកទារពន្ធម្នាក់។ បងប្អូនបានស្គាល់ហើយ លេវីជាអ្នកទារពន្ធនេះ​ គឺជាអ្នកណា? លេវីជាអ្នកទារពន្ធនេះ គឺមានឈ្មោះថ្មីដែលយើងស្គាល់ថាជា លោកម៉ាថាយ។

ឃើញទេ! ពីអ្នកទារពន្ធដែលគេរើសអើងស្អប់ ដោយសារតែការងាររបស់លោក ដើម្បីបម្រើជនបរទេស ពួករ៉ូម៉ាំងនៅសម័យនោះ ធ្វើឱ្យជនជាតិយូដាជាច្រើនមានការរើសអើង មានការស្អប់លោក ដោយសារតែ លោកបំពេញការងារសម្រាប់ជនបរទេស។ ប៉ុន្តែ! ព្រះយេស៊ូបានមើលមកគាត់ ឃើញគាត់ និងត្រាស់ហៅ គាត់ទៅជាសន្តបុគ្គលម្នាក់ ហើយទៅជាអ្នកនិពន្ធគម្ពីរដំណឹងល្អ។

លោកម៉ាថាយបានបើកទំព័រថ្មីក្នុងជីវិតរបស់គាត់ ដូចជាបើកទំព័រឱ្យយើងទាំងអស់គ្នាស្គាល់ព្រះយេស៊ូជា អ្នកណាសម្រាប់យើង។ ព្រះយេស៊ូបានធ្វើធម្មទេសនានៅលើភ្នំ ប្រមូលសាវ័ក ទាំងអស់ដើម្បីទទួលសេច ក្ដីសុខសាន្ត សុភមង្គលដ៏ពិតប្រាកដ។ ព្រះយេស៊ូបានត្រាស់ហៅមនុស្សទាំងអស់នៅក្នុងពិធីផ្សេងៗ ដូច ព្រះយេស៊ូបានធ្វើដំណើរជាមួយក្រុមសាវ័ក។ មានសេចក្ដីជាច្រើនទៀតដែលព្រះយេស៊ូ​បានបង្ហាញតាម ដំណឹងល្អលោកផ្សេងៗទៀតមិនចាញ់គ្នាទេ។

ប៉ុន្តែ! លោកម៉ាថាយបានទទួលអំពីការដែលព្រះយេស៊ូមកក្នុងលោកនេះមកធ្វើដំណើរជាមួយមនុស្ស លោក និងផ្ដល់សុភមង្គលសេចក្ដីសុខសាន្ត មិនតែមួយភ្លែតៗគឺព្រះយេស៊ូជាអេម៉ានូ អែលដែលគង់ ជា មួយយើង។ ហើយលោកបន្តថែមទៀតដើម្បីឱ្យឃើញថា ព្រះអង្គស្រឡាញ់ប្រជាជនរបស់ព្រះអង្គ ជាពិ សេសយកចិត្តទុកដាក់។ លោកលូកាជាគ្រូពេទ្យម្នាក់ នេះគឺជាចំណុចមួយដើម្បីឱ្យយើងឃើញថា លោក ម៉ាថាយជាអ្នកទារពន្ធ រកឃើញវត្តមានរបស់ព្រះយេស៊ូនៅក្នុងអ្នកទន់ខ្សោយ នៅក្នុងជីវិតប្រជាជនអីស្រា អែលដែលមានធម្មវិន័យ ដែលដូចជាធម្មវិន័យបាំងភ្នែករបស់គាត់។

ថ្ងៃនេះលោកម៉ាថាយបង្ហាញយើងឱ្យឃើញថាព្រះយេស៊ូដើរក្នុងជីវិតរបស់យើងនាំយើងទៅកាន់ ព្រះបិតា រហូតដល់អវសានកាលនៃពិភពលោក។

បងប្អូនជាទីស្រឡាញ់ អស្ចារ្យមែនទែន! ព្រះជាម្ចាស់បានមករកយើង មករកអ្នកបាបម្នាក់ដែលក្នុង ក្រសែភ្នែកមនុស្សតែងតែមើលដោយដាក់ទោស ដោយវិនិច្ឆ័យ។ តែព្រះយេស៊ូបានលើកលោកម៉ា ថាយឡើង លេវីឡើង ដើម្បីឱ្យលេវីធ្វើជាសាក្សី ធ្វើជាបន្ទាល់ នាំដំណឹងល្អដល់មនុស្សទាំងឡាយ។

នៅថ្ងៃដែលយើងស្ដាប់ព្រះបន្ទូលដំណឹងល្អតាមរយៈលោកម៉ាថាយ អ្នកនិពន្ធគម្ពីរដំណឹងល្អនេះសូមបង ប្អូនអរព្រះគុណព្រះជាម្ចាស់ សូមបងប្អូនលើកតម្កើងព្រះជាម្ចាស់ ដើម្បីឆ្លើយតបនូវការត្រាស់ហៅ ហើយ សួរខ្លួនឯងថា៖ «តើខ្ញុំជាអ្នកណាដែលព្រះជាម្ចាស់បានត្រាស់ហៅខ្ញុំ បានអញ្ជើញខ្ញុំឱ្យចូលរួម?»

ខ្ញុំសូមចែកបទពិសោធន៍បន្តិចការត្រាស់ហៅរបស់ខ្ញុំជា (Adventure) មានន័យថាការចូល រួមក្នុងព្រះ សហគមន៍ របស់ព្រះជាម្ចាស់ បាននាំឱ្យខ្ញុំធ្វើដំណើរទៅគ្រប់ទីកន្លែង នាំឱ្យខ្ញុំធ្វើទំនាក់ទំនងជាមួយបង ប្អូនឯទៀតៗ ធ្វើឱ្យខ្ញុំស្គាល់ និងទទួលសុភមង្គល ទទួលអំណរសប្បាយ ដោយសារតែក្នុង​ ព្រះសហគមន៍ យើងជាគ្រួសារ ជាបងប្អូន ហើយយើងចេះចែករំលែកសេចក្ដីស្រឡាញ់ ចេះស្គាល់សុខទុក្ខ ហើយ និងចេះ លើកទឹកចិត្តគ្នា។

សូមឱ្យដំណឹងល្អតាមលោកម៉ាថាយថ្ងៃនេះ សូមឱ្យបងប្អូនទៅជាសាក្សី ហើយកុំខ្លាចឆ្លើយតប «បាទ/ ចាស ខ្ញុំព្រមដើរតាមព្រះអង្គ»៕

 

Daily Program

Livesteam thumbnail
khmer popup image