ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ អត្ថបទគម្ពីរ សន្តលូកា (១,២៦-៣៨)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន
ថ្ងៃនេះលោកលូការៀបរាប់ និងជម្រាបអំពីការយាងមករបស់ព្រះយេស៊ូក្នុងពិភពលោកនេះ គឺព្រះអង្គនឹងចាប់កំណើតជាមួយស្ត្រីព្រហ្មចារីយ៍ម្នាក់ដែលឈ្មោះម៉ារី។ ពេលទេវទូតបានជម្រាបសួរនាងម៉ារី ធ្វើឲ្យនាងម៉ារី ! មានអំណរសប្បាយផង ភ័យខ្លាចផងព្រួយផង ហេតុអ្វីបានទេវទូត! មកជួបនាង? អញ្ចឹងទេវទូតប្រាប់ថាម៉ារីអើយកុំខ្លាចអី ព្រះជាម្ចាស់សព្វព្រះទ័យ ប្រទានបុត្រមួយដល់នាង នាងនឹងទៅជាម្ដាយគេ។
អ្វីដែលទេវទូតបានប្រាប់! ធ្វើឲ្យព្រះនាងម៉ារីមានការងឿងឆ្ងល់ក៏មានសំណួរ សួរទៅទេវទូត នៅគម្រោងការ នាងថាធ្វើម៉េចកើត បើខ្ញុំ! អត់មាន រួមរស់ជាមួយស្វាមីផងនោះ? ទេវទូតបានបន្តទៀតថា សូមឲ្យ! នឹងមានព្រះវិញ្ញាណដ៏វិសុទ្ធមកគ្របបាំង ហើយនាងនឹងសម្រាលបានបុត្រមួយ ដែលត្រូវថ្វាយព្រះនាមថា «អេម៉ាញូអែល» ពាក្យនេះមានន័យថាព្រះជាម្ចាស់គង់ជាមួយ។
បងប្អូនជាទីស្រឡាញ់ យើងមានព្រះអេម៉ាញូអែលដែលប្រសូតមក! ជាមួយស្ត្រីព្រហ្មចារីយ៍ម្នាក់ឈ្មោះម៉ារី តាមគម្រោងការរបស់ព្រះជាម្ចាស់ប្រទានឲ្យ។ ដូច្នេះ យើងមានអំណរសប្បាយ ក្ដីសង្ឃឹម ដូចព្រះនាងម៉ារី ដើម្បីកោតសរសើរ និងលើកតម្កើងព្រះជាម្ចាស់ ហើយព្រះនាងម៉ារីបានឆ្លើយថា «សូមឲ្យបានសម្រេចតាមពាក្យរបស់លោកចុះ»។
ដូច្នេះ នៅថ្ងៃដែលព្រះសហគមន៍ទាំងមូលទូទាំងសាកលលោកធ្វើបុណ្យ លើកតម្កើងព្រះយេស៊ូ ជាព្រះបុត្រារបស់ព្រះជាម្ចាស់ សម្ដែងសិរីរុងរឿងរបស់ព្រះអង្គនៅក្នុងលោកនេះ ចូលឲ្យយើងមានអំណរ សប្បាយ ចូលឲ្យយើងរីករាយ ចូលឲ្យយើងលើកតម្កើងព្រះអង្គ ហើយចូលឲ្យយើងថ្វាយខ្លួន ដូចព្រះនាងម៉ារី ដែលថ្វាយខ្លួន ហើយព្រមទទួលបេសកកម្មរបស់ព្រះជាម្ចាស់ ដើម្បីទទួលព្រះយេស៊ូវនៅក្នុងជីវិត។
នេះជាអំណររបស់ យើងទាំងអស់គ្នា។ ខ្ញុំមានអំណរសប្បាយ រំភើប ដើម្បីលើកតម្កើង ! ព្រឹត្តិការណ៍ដែល ព្រះជាម្ចាស់មានសម្រាប់យើង មិនមែនជារឿងពី២,០០០ឆ្នាំមុន ប៉ុន្តែជារឿងបច្ចុប្បន្ន ជាសេចក្ដីដែលថ្ងៃនេះ ព្រះនាងម៉ារីបានទទួលកិច្ចការ បេសកកម្ម ដើម្បីឲ្យវត្តមានរបស់ព្រះជាម្ចាស់ក្នុងលោកនេះ ហើយយើងក៏ដូចព្រះនាងម៉ារីដែរ ទទួលបេសកកម្ម កិច្ចការដែលព្រះជាម្ចាស់មានសម្រាប់យើងដូចគ្នាដែរ។
សូមជូនពរសូមរីករាយបុណ្យព្រះយេស៊ូវប្រសូត្រនិងសូមឲ្យគម្រោងការរបស់ព្រះជាម្ចាស់ដល់មនុស្សទាំងឡាយ។ អាម៉ែន៕