ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦អត្ថបទគម្ពីរ(ម៉ាថាយ ៩,១៤-១៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី
ក្នុងអត្ថបទដំណឹងល្អថ្ងៃនេះ សិស្សរបស់លោកយ៉ូហានបាទីស្តបានសួរព្រះយេស៊ូថា៖ «សិស្សរបស់យើង និងសិស្សរបស់ពួកខាងគណៈផារីស៊ីតមអាហារ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោកមិនតមអាហារ ដូច្នេះ?»
ព្រះយេស៊ូបានឆ្លើយតបវិញថា៖ «កាលណាកូនកំលោះនៅជាមួយភ្ញៀវ ឬក្រុមគ្រួសារអាចតមអាហារបាន ទេ?» ព្រះអង្គចង់មានបន្ទូលថា កូនកំលោះនោះគឺជារូបព្រះអង្គផ្ទាល់ ដែលកំពុងរស់នៅជាមួយភរិយាគឺ ព្រះសហគមន៍។ ក្នុងអំឡុងពេលនេះយើងគួរតែមានសេចក្តីរីករាយសរសើរតម្កើងព្រះជាម្ចាស់ និងអរ ព្រះគុណដល់ព្រះអង្គឱ្យអស់ពីចិត្ត។
ព្រះអង្គក៏បានបន្ថែមទៀតថា នៅពេលដែលគេចាប់កូនកំលោះទៅ នោះទើប ដល់ពេលដែលយើងត្រូវតម អាហារ និងអធិដ្ឋានវិញ។ ព្រះយេស៊ូមានបន្ទូលទុកជាមុនអំពីការដែលគេ នឹងចាប់ព្រះអង្គធ្វើបាប និង សម្លាប់ព្រះអង្គ។ ក្នុងនាមជាភរិយារបស់កូនកំលោះ យើងត្រូវប្រើរូបកាយរបស់ យើងឱ្យបានត្រឹមត្រូវ និង មានទំនាក់ទំនងល្អជាមួយព្រះជាម្ចាស់តាមរយៈការតមអាហារ និងការអធិដ្ឋាន ។
ជាចុងក្រោយ អត្ថបទបានរំលឹកយើងថា៖ យើងត្រូវចេះវិនិច្ឆ័យនូវអ្វីដែលល្អ និងអ្វីដែលមិនល្អការជឿ លើព្រះជាម្ចាស់ មិនមែនត្រឹមតែការប្រកាសតាមបបូរមាត់ប៉ុណ្ណោះទេ តែត្រូវចេញពីចិត្តស្មោះ។ ព្រះយេ ស៊ូមិនបានមកដើម្បីបំផ្លាញប្រពៃណីទំនៀមទម្លាប់ឡើយ ប៉ុន្តែព្រះអង្គមកដើម្បីបំពេញនូវអ្វីដែលខ្វះខាត ។ យើងត្រូវកែប្រែចិត្តគំនិត និងរបៀបបដិបត្តិដើម្បីឱ្យមានភាពជិតស្និទ្ធជាមួយព្រះអង្គឱ្យបានកាន់តែ ខ្លាំង៕