ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦អត្ថបទគម្ពីរម៉ាកុស ៧,២៤-៣០អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

បទថ្ងៃនេះព្រះសហគមន៍ជួយលើកទឹកចិត្តឲ្យយើងទូលអង្វរព្រះជាម្ចាស់ទូលអង្វរព្រះយេស៊ូ។ យើង​ឃើញ​ថា​ស្ត្រីជនជាតិកាណានម្នាក់នេះ គាត់ទទួលជោគជ័យ ទោះបីដំបូងព្រះយេស៊ូហាក់​ដូច​ជាមិន​សូវ​ចាប់​អារម្មណ៍​ពីគាត់ ប៉ុន្តែគាត់ទទួលជោគជ័យ ព្រះជាម្ចាស់ ធ្វើតាមពាក្យអង្វររបស់​គាត់ ​ព្រោះ​ស្ត្រីម្នាក់នេះ គាត់​សុំអ្វីមួយដ៏ល្អ គាត់សុំឲ្យកូនស្រីរបស់គាត់បានជាសះស្បើយ គាត់សុំរឿងនេះដោយបន្ទាបខ្លួន ទទួល​ស្គាល់​ថា គាត់មិនអាចធ្វើបាន គាត់សុំឲ្យព្រះយេស៊ូជួយ ដោយមានពាក្យវៀងវៃឆ្លាត គាត់និយាយថា សូម្បី​តែ​កូនឆ្កែរើសញ៉ាំកម្ទេច ខាងក្រោមតុមានន័យថា គាត់មានចិត្តជឿជាក់ថា ព្រះយេស៊ូនឹងជួយគាត់ ទោះ​បី​បន្តិច​បន្តួច។

ស្ត្រីម្នាក់នេះ គឺជាគំរូសម្រាប់យើងក្នុងការទូលអង្វរព្រះជាម្ចាស់ ទូលអង្វរអ្វីមួយដ៏ល្អដែលមាន​ប្រយោជន៍​មិន​ត្រឹមតែសម្រាប់យើង ប៉ុន្តែសម្រាប់អ្នកដទៃ ហើយទី២ចេះបន្ទាបខ្លួនដោយមានប្រាជ្ញា និង​ដោយ​មាន ចិត្ត​អត់ធ្មត់នឹងជឿជាក់ថា ព្រះយេស៊ូនឹងឆ្លើយតបនឹងយើង សូមឲ្យយើងកុំ​ធ្លាក់​ទឹក​ចិត្ត​ភ្លាម​ៗ ប្រហែល​ជា​ព្រះយេស៊ូចង់ពង្រឹងយើងក្នុងការទូលអង្វរឲ្យយើងមានចិត្តក្លាហាន ឲ្យយើងមានជំនឿរឹងមាំ ពេលខ្លះ​ហាក់​ដូ​ចជា ព្រះយេស៊ូមិនឆ្លើយតបភ្លាមៗនូវពាក្យអង្វររបស់យើង ប៉ុន្តែយើងត្រូវតែមានចិត្តព្យាយាម​តស៊ូៗ​ហើយ​និងពេលនោះ យើងនឹងទទួលជោគជ័យដូចស្ត្រីម្នាក់នោះដែរ៕​

Daily Program

Livesteam thumbnail