ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦អត្ថបទគម្ពីរ (ម៉ាថាយ ៥,១៣-១៦)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ គង់ វៀល
ថ្ងៃនេះគឺជាថ្ងៃអាទិត្យទី៥ ក្នុងរដូវធម្មតា ហើយអត្ថបទព្រះគម្ពីរណែនាំឲ្យយើងឮព្រះបន្ទូលរបស់ព្រះអង្គ ដែលប្រៀបធៀបព្រះសហគមន៍ និងព្រះពន្លឺដែលបំភ្លឺពិភពលោក ដូចជាកំពូលភ្នំមួយកន្លែងដូចជា ព្រះវិហារយើង នៅលើភ្នំបូកគោ។
បងប្អូនធ្លាប់ទៅអត់? ខ្ញុំទើបតែទៅប្រមាណដូចជាថ្ងៃមុន ហើយខ្ញុំស្រឡាញ់កន្លែងនោះស្រឡាញ់មែន ទែន! ទោះបីថ្ងៃនោះដូចជាកន្លែងនោះ ងងឹតបន្តិច មេឃពពកច្រើន ហើយអត់មានភ្លើង អត់មានហ្វា អត់ មានកន្លែងណាដែលបំភ្លឺមនុស្សលោក។ ផ្ទុយទៅវិញ បងប្អូនខ្លះគេនិយាយថា៖ «អូ! ខ្លាចណាស់! ខ្លាច ណាស់! ដោយសារដូចជាកន្លែងដែលមានខ្មោច»។ ខ្ញុំអត់សូវខ្លាចខ្មោចទេ ប៉ុន្តែខ្ញុំមានសេចក្ដីសង្ឃឹមថា ភ្នំបូកគោរបស់យើងនឹងក្លាយជាកន្លែងមួយដែលបំភ្លឺមនុស្សលោក។
បងប្អូនខ្មែរយើង គេដូចជាពេញនិយមបំផុត នៅពេលដែលមាន Pre-Wedding មួយដែលគួរឲ្យស្រឡា ញ់។ ព្រះសហគមន៍យើង ជាកន្លែងមួយដែលគួរឲ្យស្រឡាញ់ ព្រះវិហារនៅលើភ្នំបូកគោជាកន្លែងមួយ ដែលគួរឲ្យស្រឡាញ់ ប៉ុន្តែអត់សូវមានពន្លឺ។ ដូច្នេះ បងប្អូនសូមជួយបើកពន្លឺឡើងវិញ ពីព្រោះផ្ទះយើង ងងឹតពេក យើងត្រូវការបើកពន្លឺ ដើម្បីឲ្យមនុស្សលោកដឹងថា នៅក្នុងខ្លួនយើងមានព្រះយេស៊ូគង់នៅ ដែលដូចជារស្មីដែលបំភ្លឺមនុស្សលោក។
ប៉ុន្តែច្រើនដង ច្រើនសារ យើងលាក់ព្រះវត្តមានរបស់ព្រះអង្គនៅក្នុងខ្លួន យើងអត់សូវប្រាប់គេ យើងអៀន គិតថា៖ «អូ! ប្រហែលគេមើលងាយ គេគិតថា យើងអត់សូវល្អ»។ មិនមែនទេបងប្អូន! បើសិនយើងបើក បេះដូងឲ្យយើង ឲ្យអ្នកដទៃ ឲ្យអ្នកជិតខាង គេនឹងឃើញសេចក្ដីស្រឡាញ់ ដែលយើងបានទទួលពីព្រះជា ម្ចាស់។ បើសិនគេរើសអើង បើសិនគេដូចជាបណ្ដេញយើងជាកិច្ចការរបស់គេ ប៉ុន្តែធម្មតាអ្នកណាដែល ទទួលបានសេចក្ដីស្រឡាញ់ គឺមានអំណរសប្បាយ។ អ្នកណាដែលឃើញយើងសាងសង់វិហារ យើងជួស ជុលវិហារ រក្សាបេតិកភណ្ឌរបស់ខ្មែរ ដូចជាព្រះវិហារនៅលើភ្នំបូកគោ គេនឹងសរសើរហើយគេនឹង ស្រឡាញ់ គេនឹងរាប់វាជាមរតករបស់គេដែរ។
ព្រះសហគមន៍កាតូលិក មានវត្តមាននៅប្រទេសខ្មែរ ជិត៥០០ឆ្នាំកន្លងមកហើយ ពិតជាអស្ចារ្យ! ហើយ យើងបានរួមរស់ជាមួយជនជាតិខ្មែរ ដើម្បីសាងសង់ប្រទេសមួយដែលមានភាពរឹងមាំ សិរីរុងរឿង និងមាន ការអភិវឌ្ឍដែរ។ ដូច្នេះថ្ងៃនេះបងប្អូន ព្រះសហគមន៍មិនត្រូវក្លាយជាកន្លែងមួយដែលងងឹតទេ សូមបើក ពន្លឺឲ្យព្រះវត្តមានរបស់ព្រះអង្គនៅក្នុងព្រះសហគមន៍ បំភ្លឺប្រទេសខ្មែរ។
ខ្ញុំពិតជាមានសេចក្ដីសង្ឃឹមថា ព្រះសហគមន៍យើងនឹងជួយឲ្យប្រទេសខ្មែរអភិវឌ្ឍ ហើយក្លាយជាប្រទេស មួយដែលជាពន្លឺ មិនមែនខ្មៅងងឹតដូចសម័យខ្មែរក្រហមទេ ប៉ុន្តែប្រទេសមួយដែលមានសេរីភាព មានការ អភិវឌ្ឍ មានដូចជាទេពកោសល្យច្រើន ដើម្បីជួយឲ្យប្រទេសខ្មែរក្លាយជានិមិត្តរូបនៃសេរីភាព នៅប្រទេស និងនៅក្នុងតំបន់អាស៊ីទាំងមូល។
ប្រទេសខ្មែរ មិនមែនជាកន្លែងធម្មតាទេ ជាកន្លែងមួយដែលគេធ្លាប់មើលងាយ កាលពីប៉ុន្មានឆ្នាំកន្លងមក ខ្ញុំឮតែគេរិះគន់ប្រទេសខ្មែរ ប៉ុន្តែចាប់ពីថ្ងៃនេះតទៅ បងប្អូនប្រទេសខ្មែរក្លាយជាប្រទេសមួយដែលជានិមិត្ត រូបនៃសេរីភាព។ យើងមានស្ថេរភាពនយោបាយមែនទែន អត់មានបញ្ហាទេ យើងមានការ អភិវឌ្ឍច្រើន មែនទែន ហើយទោះបីមានបញ្ហានេះបញ្ហានោះ គឺយើងកំពុងជួយដោះស្រាយគ្នាទៅវិញទៅមក។ ឥឡូវ នេះ បើសិនអត់មានសង្គ្រាម បើសិនយើងការពារប្រទេសខ្មែរ ការពារគ្នាទៅវិញទៅមក បើសិន យើង មានសីលធម៌ គុណធម៌ ហើយយើងចៀសវាងអំពើល្មើសអត់ល្អ ដែលមាននៅក្នុងតំបន់ខ្លះនៅប្រទេសខ្មែរ ប្រទេសខ្មែរនឹងក្លាយជាពន្លឺមួយសម្រាប់តំបន់អាស៊ីអាគ្នេយ៍។
ប្រទេសខ្មែរត្រូវការពន្លឺនេះ កុំឲ្យប្រទេសខ្មែរក្លាយជាប្រទេសខ្មៅងងឹតដូចពីមុនទៀត ប្រទេសខ្មែរបច្ចុប្បន្ន នេះ និងនៅក្នុងអនាគតកាល នឹងក្លាយជាពន្លឺមួយ នៅពេលដែលព្រះយេស៊ូបំភ្លឺរស្មីនៅដូចជា ជម្រៅចិត្ត របស់គ្រីស្តបរិស័ទទាំងអស់ ដែលកំពុងសាងសង់ព្រះរាជ្យនៃស្ថានបរមសុខនៅលើផែនដីនេះដែរ៕