ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ អត្ថបទគម្ពីរម៉ាថាយ ២៣,១-១២អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

បងប្អូនជាទីស្រឡាញ់! យើងចូលសប្តាហ៍ទី២ក្នុងរដូវ៤០ថ្ងៃហើយ។ ថ្ងៃនេះព្រះ​​​យេស៊ូ​​ឱ្យយើងរិះគិត អំពីការអនុវត្តតាមធម្មវិន័យ។ ព្រះយេស៊ូឃើញថានៅក្នុងសង្គមនោះ ពួកផារីស៊ីពួកធម្មាចារ្យបង្រៀនល្អ ណាស់ ទាក់ទងនឹងធម្មវិន័យក្បោះក្បាយ ប៉ុន្តែបញ្ហាគឺគាត់អត់សូវអនុវត្តតាម។

ដូច្នេះបានជាព្រះអង្គបង្រៀនថា សូមឱ្យយើងអនុវត្តតាមការបង្រៀនរបស់ពួកគាត់ ប៉ុន្តែ! កុំយកគំរូតាមអ្វី ដែលគាត់ប្រព្រឹត្តឡើយ។ ហេតុអ្វី? ដោយសារពួកគាត់តែងតែមានអំនួតលើខ្លួនឯង ចង់ឱ្យគេហៅ "លោកគ្រូ" "អ្នកដឹកនាំ" ឬក៏ហៅគាត់ជាអ្នកដែលមានមុខមាត់ក្នុងសង្គម។

រឿងនេះមិនមែនជារឿងដែលព្រះយេស៊ូចង់ឱ្យយើងអនុវត្តទេ យើងត្រូវដាក់ខ្លួនមិនថានៅចំពោះ ព្រះភ័ក្ត្រ របស់ព្រះជាម្ចាស់ សូម្បីតែនៅចំពោះអ្នកដទៃ ក៏ត្រូវមានចិត្តសុភាពរាបសារ ផងដែរ។

ដូច្នេះសូមឱ្យការអនុវត្តតាមព្រះបន្ទូលថ្ងៃនេះ ឱ្យយើងនឹកឃើញថា អ្វីដែលយើងទទួលអ្វីល្អៗពីការណែនាំ ពីព្រះបន្ទូលពីព្រះសហគមន៍សូមឱ្យយើងអនុវត្តដោយសុភាពរាបសារ ហើយលើកតម្កើងឱ្យកិច្ចការរបស់ យើង ដើម្បីលើកតម្កើងព្រះជាម្ចាស់វិញ។

គេសរសើរយើង ឬមិនសរសើរយើង រឿងនោះមិនសំខាន់ទេ សំខាន់គឺធ្វើម៉េចដើម្បីឱ្យគេសរសើរព្រះបិតា ដែលជាព្រះបិតារបស់យើងទាំងអស់គ្នា។ សូមព្រះជាម្ចាស់ប្រទានពរដល់បងប្អូនទាំងអស់គ្នា៕

 

Daily Program

Livesteam thumbnail