គោលដៅនិងគោលការណ៍ បេសកម្មការទូតរបស់សន្តអាសនៈគឺបម្រើសន្តិភាព សច្ចភាព និងយុត្តិធម៌

ក្នុងដំណើរយាងទស្សនកិច្ចទៅកាន់សាលាបព្វជិតសាសនា ក្នុងឱកាសខួបលើកទី ៣២៥ នៃសាលាការទូតសន្តអាសនៈ សម្តេចប៉ាបឡេអូទី១៤ បានឆ្លុះបញ្ចាំងពីតួអង្គនិងតួនាទីដ៏សំខាន់របស់អ្នកការទូតរបស់បុរីវ៉ាទីកង់ឫសន្តអាសនៈ ថា អ្នកការទូតជាអ្នកនាំសារនៃសន្តិភាព ដែលត្រូវបានអំពាវនាវឱ្យការពារគ្រួសារមនុស្សជាតិជារូមមិនមែន តែសហគមន៍គ្រិស្តបរិស័ទឡើយ ។

នាឱកាសនោះសម្តេចប៉ាបឡេអូបានចែករំលែកអំពីប្រវត្តិសាស្ត្រនៃការលះបង់ និងការបម្រើ ដែលសាសនទូតបានធ្វើកន្លងមក ហើយថា ព្រះសហគមន៍កាតូលិក គឺជាឃ្លាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយ អំពីពិភពលោក ដែលបានរួមចំណែក ជាមួយនឹងការខិតខំប្រឹងប្រែងរបស់គ្រិស្តបរិស័ទ ក្នុងការកសាងសាមគ្គីភាពជាមួយ ព្រះគ្រីស្ទ ។

សម្តេចប៉ាបឡេអូបានឆ្លុះបញ្ចាំងពីកំណែទម្រង់ដែលបានផ្តល់ឱ្យស្ថាប័ន ស្វ័យភាពដែលត្រូវការដើម្បីបន្តរចនាសម្ព័ន្ធនៃការសិក្សាផ្នែកច្បាប់ ប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច រួមជាមួយនឹងការសិក្សាភាសាដែលប្រើក្នុងទំនាក់ទំនងអន្តរជាតិ។

សម្តេចប៉ាបឡេអូក៏បានចែករំលែកអំពី កំណែទម្រង់សំខាន់ៗដែលមានគោលដៅធ្វើ អនុវត្តការប្រែចិត្តជឿឥតឈប់ឈរ ដែលមានគោលបំណងបណ្តុះ ភាពជិតស្និទ្ធ ការស្តាប់ដោយយកចិត្តទុកដាក់ សាក្សី វិធីសាស្រ្តភាតរភាព និងការសន្ទនា  ការ រួមផ្សំជាមួយនឹងភាពរាបទាប និងភាពទន់ភ្លន់ ក៏ដូចជាគុណធម៌ ។

សម្តេចប៉ាបឡេអូបានបន្តថា បេសកកម្មរបស់អ្នកអ្នកការទូតសន្តអសនៈគឺ ធ្វើជា “ស្ពាន” និង “បណ្តាញ” ដើម្បីឱ្យព្រះគុណដែលមកពីស្ថានសួគ៌អាចរកឃើញផ្លូវចូលទៅក្នុងផ្នត់នៃប្រវត្តិសាស្ត្រ សេចក្តីស្រលាញ់ ការលើកកម្ពស់យុត្តិធម៌ និង ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាដើម ។

Daily Program

Livesteam thumbnail