ថ្ងៃនេះយើងចូលនៅក្នុងសប្ដាហ៍ចុងក្រោយមុនបុណ្យណូអែល ជាសប្ដាហ៍ដ៏សំខាន់ដើម្បីត្រៀមចិត្តគំនិត ក្នុងអត្ថបទរំលឹកយើងថា ព្រះជាម្ចាស់បានបំពេញព្រះបន្ទូលសន្យាចំពោះប្រជាជនអ៊ីស្រាអែលតាំងពីសម្ព័ន្ធមេត្រីចាស់គឺព្រះបន្ទូលសន្យាដែលបានកើតជារូបរាងនៅក្នុងអង្គព្រះយេស៊ូគ្រីស្ដដែលបានប្រសូត។