ពត៌មាន កម្ពុជា បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់ របស់អ្នកប្រើប្រាស់ ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានសហការរៀបចំ ពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់ អត្តសញ្ញាណស៊ីមកាត ជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់។
ពត៌មាន កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសណ្ឋាគារ ទេសចរណ៍ និងវប្បធម៌នៃសាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា បានចាប់ដៃគូគ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ដែលជាជំហានវិជ្ជមានមួយឈានទៅរកការសម្រេចបាននូវគម្រោង «ប្រទេសពីរ គោលដៅតែមួយ»។
ពត៌មាន គ្រឹះដ្ឋានអប់រំកាតូលិកនៅខេត្តតាកែវ សហការគ្នារៀបចំសិក្ខាសាលាស្តីពី ការបង្កើតផ្នត់គំនិតវិជ្ជមានសម្រាប់អ្នកគ្រប់គ្រង និងអ្នកដឹកនាំ ខេត្តតាកែវ៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានសន្តប៉ូល បានសហការជាមួយវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជនសន្តហ្វ្រង់ស្វ័រ រៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ «ការបង្កើតផ្នត់គំនិតវិជ្ជមានសម្រាប់អ្នកគ្រប់គ្រង និងអ្នកដឹកនាំ»។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅទីតាំងវិទ្យាស្ថានផ្ទាល់ ស្ថិតក្នុងភូមិអង្គគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានសិក្ខាកាមចូលរួមយ៉ាងកុះករជាង ១០០ នាក់។
ពត៌មាន ព្រះសហគមន៍កាតូលិកសៀងហៃប្រារព្ធពិធីបុណ្យបេះដូងពិសិដ្ឋ និងពិធីទទួលគ្រីស្តបរិស័ទថ្មី ៥៨ នាក់ គ្រីស្តបរិស័ទកាតូលិកនៃព្រះសហគមន៍កាតូលិក បេះដូងពិសិដ្ឋរបស់ព្រះយេស៊ូនៅភូមិភាគជុងបាវជា (Gongbaoqiao ) ដែលជាព្រះសហគមន៍កាតូលិកមួយនៅក្នុងភូមិភាគសៀងហៃភាគខាងកើតប្រទេសចិន។
ពត៌មាន សម្តេចប៉ាបឡេអូទី១៤ អធិស្ឋានសម្រាប់ប្រជាជនហ្វីលីពីនដែលរងផលប៉ះពាល់ដោយការរញ្ជួយដីធ្ងន់ធ្ងរ សម្តេចប៉ាបឡេអូទី១៤ បានអធិស្ឋានសម្រាប់មនុស្សរាប់សិបនាក់ដែលបានស្លាប់នៅក្នុងគ្រោះរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្រហ្វីលីពីននៅថ្ងៃទី ៨ ខែមិថុនា ដែលបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិនៅប្រទេសជាច្រើន។
វិចារណកថា បើមុខស្អុយព្រោះក្រុមគាំទ្រចាញ់មិនអីទេ តែបើមុខស្អុយព្រោះចាញ់ភ្នាល់បាល់បានបញ្ហា ! ចាប់តាំងពីថ្ងៃទី១១ ខែមិថុនា មកដល់ពេលនេះអ្នកដែលមុខស្អុយព្រោះស្ងួតហោប៉ៅដោយសារតែចាញ់ការភ្នាល់បាល់កំពុងតែកើតមានព្រោងព្រាត ដូច្នេះនៅក្នុងរដូវការប្រកួត World Cup 2026 នេះ សូមត្រឹមតែមើលហើយតាមដានទៅបានហើយកុំយកលុយយកទ្រព្យទៅចាក់ឫភ្នាល់វាមិនចំរើនដល់យើងទេ។
ពត៌មាន ក្រសួងព្រមានអំពីកម្រិតទឹកភ្លៀងខ្ពស់ជាងមធ្យមភាគ ក្នុងអំឡុងរដូវវស្សា ក្រសួងបានបញ្ជាក់ថា តាមការទស្សន៍ទាយបង្ហាញថា សីតុណ្ហភាពនៅភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក មហាសមុទ្រឥណ្ឌា និងតំបន់ខ្សែអេក្វាទ័រ បាតុភូត El Niño (អែលនីញ៉ូ) នឹងបន្តកើតមាននៅក្នុងខែកក្កដា ហើយនឹងឡើងដល់កម្រិតកំពូលនៅក្នុងខែវិច្ឆិកា។
ពត៌មាន ឥរិយាបថ និងការរីកចម្រើនផ្ទាល់ខ្លួន ជាប្រធានបទធំសម្រាប់សិក្ខាសាលាយុវជនភូមិភាគភ្នំពេញ ឆ្នាំ២០២៦ យុវជន យុវនារីជាច្រើននាក់ មកពីមណ្ឌលសកម្មភាពទាំង ៧ នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមមាន៖ មណ្ឌលសកម្មភាពភ្នំពេញថ្មី ភ្នំពេញខាងជើង ភ្នំពេញខាងត្បូង តាខ្មៅ បាសាក់ មេគង្គ និងផ្លូវដ៏វិសុទ្ធ បានជួបជុំគ្នានៅព្រះសហគមន៍សន្តសិលា សន្តប៉ូល ភ្នំពេញថ្មី ដើម្បីចូលរួមកម្មវិធីសិក្ខាសាលាប្រចាំឆ្នាំ ក្រោមប្រធានបទ «ឥរិយាបថ និងការរីកចម្រើនផ្ទាល់ខ្លួន»។
ពត៌មាន ស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញ បើកពិព័រណ៍ សារមន្ទីរស្ថាបនិកសេរីភាព២៥០ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥០ នៃទិវាបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានដាក់ដំណើរការពិព័រណ៍ «សារមន្ទីរស្ថាបនិកសេរីភាព២៥០» (Freedom 250 Founders Museum Exhibit) កាលពីថ្ងៃទី១៦ ខែមិថុនា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥០ នៃទិវាបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក។
ពត៌មាន លោកជេឌី វ៉ានស៍ ព្យាករណ៍ថា ច្រកអ័រមូស នឹងត្រូវបើកឡើងវិញដោយគ្មានការ ទាមទារបង់ថ្លៃឆ្លងកាត់ អនុប្រធានាធិបតីអាម៉េរិក លោកជេឌី វ៉ានស៍ បាននិយាយកាលពីថ្ងៃចន្ទ ទី១៥ ខែមិថុនា ថា លោករំពឹងថា អ៊ីរ៉ង់នឹងមិនដាក់ការអនុវត្តការទាមទារបង់ថ្លៃឆ្លងកាត់នៅច្រកសមុទ្រអ័រមូស ដែលជាផ្លូវសំខាន់សម្រាប់ពាណិជ្ជកម្មប្រេងឆៅពិភពលោក ហើយដែលវាត្រូវបានគ្រោងឲ្យបើកឡើងវិញទាំងស្រុងនៅថ្ងៃសុក្រ ទី១៩ ខែមិថុនា។
និស្សិតកម្ពុជា ១០៧ នាក់ ត្រូវបានជ្រើសរើសឱ្យ ប្រឡងប្រជែង ដើម្បីបានទៅសិក្សា ជំនាញផ្កាយរណប និង លំហអាកាស នៅក្រៅប្រទេស