លោកទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការសោកស្តាយចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ថៃ ដល់គោលការណ៍អនុសញ្ញាអូតាវ៉ា និងស្មារតីនៃកិច្ចសហប្រតិបត្តិការរបស់រដ្ឋភាគីអនុសញ្ញា។ ការថ្លែងបញ្ជាក់បែបនេះរបស់ លោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន ក្នុងឱកាសកម្ពុជាដឹកនាំរៀបចំព្រឹត្តិការណ៍អមស្តីពី «ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការអភិវឌ្ឍសមត្ថភាពដើម្បីពិភពលោកមួយគ្មានមីន» កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។