ពត៌មាន បុរសដើមកំណើតនៅតំបន់ភ្នំមួយនៅហ្វីលីពីនក្លាយជាអភិបាលព្រះសហគមន៍តំបន់នោះជាលើកដំបូង លោក ស៊ីន ប៊ូស្លីង មេជៀ (Sean Buslig Mejia) ដែលជាបុរសកូនប្រុសអ្នកស្រុកនៅតាបូក (Tabuk)នៅភាគខាងជើងប្រទេសហ្វីលីពីន បានក្លាយជាអភិបាលព្រះសហគមន៍កាតូលិកនៅភូមភាគនោះផ្ទាល់ជាលើកដំបូង។
ពត៌មាន គ្រីស្តបរិស័ទហ្វីលីពីនជួបជុំគ្នានិយាយអំពីចំណងគ្រួសារ គ្រីស្តបរិស័ទដែលជាសមាជិកនៃមូលនិធិពង្រឹងចំណងអាពាហ៍ពិពាហ៍នៅក្នុងប្រទេសហ្វីលីពីន ត្រូវបានគេដឹងថា បានជួបជុំគ្នានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៅសង្កាត់ម៉ាកាទី ក្នុងទីក្រុងម៉ានីល ដើម្បីជជែក គ្នាអំពី ប្រធានបទមួយគឺ “សេចក្តីស្រឡាញ់លើសពីព្រំដែន៖ ការប្តេជ្ញាចិត្តឡើងវិញ ការបន្តជំនឿ”។
ពត៌មាន កម្ពុជាទទួលបានលេខ១ លើបរិស្ថានធម្មជាតិល្អបំផុតលើពិភលោក លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជាមានកិត្តិយសល្បាញល្បី ទទួលបានចំណាត់ថ្នាក់លេខ១ ប្រទេសមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោក ដែលវាយតម្លៃដោយUS News & World Report កាលពីពេលថ្មីៗកន្លងមកនេះ។
ពត៌មាន កម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ កម្ពុជាមានឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងនៅតាមរាជធានី-ខេត្តទូទាំងប្រទេសកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។
ពត៌មាន កម្ពុជា និងចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាត (MRA) អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋបាលគយទូទៅនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាតកម្ពុជា-ចិន (AEO MRA)។ សមិទ្ធផលដ៏សំខាន់នេះ មានគោលបំណងបន្តសម្រួលដល់ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។
ពត៌មាន យុវតីឆ្នើមរបស់កម្ពុជាមួយរូប នាំសំឡេងសហគមន៍ ខ្លួនទៅកាន់ អង្គការសហប្រជាជាតិ ដោយសារតែនាងធំដឹងក្តីនៅក្នុងសហគមន៍ ជាយក្រុងមួយ ដែលធ្លាប់តែប្រឈមនឹងបញ្ហាជាច្រើន ដូចជា ការគ្រប់គ្រងកាកសំណល់មិនបានត្រឹមត្រូវ អំពើហិង្សាក្នុងគ្រួសារ និង កុមារបោះបង់ការសិក្សា យុវតី រីម៉ា តែងតែមានបំណងប្រាថ្នាចង់ក្លាយជាផ្នែកមួយដើម្បីដោះស្រាយបញ្ហាទាំងនេះជូនសហគន៍ខ្លួន។
ពត៌មាន កម្ពុជាទទួលបានចំណូលជាង ៣២៧ លានដុល្លារអាមេរិក ពីការនាំចេញអង្ករក្នុងរយៈពេល ៥ ខែដំបូង យោងតាមរបាយការណ៍ដែលចេញផ្សាយដោយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) កាលពីថ្ងៃទី០៥ ខែមិថុនា បានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញអង្ករចំនួន ៥៦៨,៩១២ តោន ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ ដោយទទួលបានចំណូលចំនួន ៣២៧.៤៣ លានដុល្លារអាមេរិក។
វិចារណកថា រដូវភ្លៀងហើយ ! កុំភ្លេចប្រយ័ត្នជំងឺឆ្លងដោយសារមូស ភ្លៀងបានធ្លាក់មកផ្ទួនៗហើយនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះឃើញថា ដូចជាជោគជាំគ្រាន់បើដែរ ដូច្នេះសូមប្រុងប្រយ័ត្នជំងឺឆ្លងដោយមូស ដែលមានដូចជាគ្រុនឈាម និង គ្រុនចាញ់ ក៏ដូចជាជំងឺមួយចំនួនទៀត ដូចជាហ្សីកា និងគ្រុនឈិកជាដើម។
ពត៌មាន ក្រុមការងារព្រះសហគមន៍កាតូលិកហ្វីលីពីនជំរុញការការពារកម្មករក្នុងអំឡុងពេលបដិវត្តន៍ AI ក្រុមការងារដែលគាំទ្រដោយព្រះសហគមន៍កាតូលិកនៅហ្វីលីពីន បានស្វាគមន៍សារ ថ្មីរបស់សម្តេចប៉ាប ឡេអូទី១៤ស្តីពីបញ្ញាសិប្បនិម្មិត ហើយបានជំរុញឱ្យព្រះសហគមន៍នៅក្នុងប្រទេសយកចិត្តទុកដាក់លើ ការការពារកាន់តែរឹងមាំសម្រាប់កម្មករដែលកំពុងប្រឈមមុខនឹងផលប៉ះពាល់កាន់តែខ្លាំងឡើងនៃស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាឌីជីថល។
ពត៌មាន វិទ្យាស្ថានសុខុមាលភាពកាតូលិក ប្រារព្ធខួបបីឆ្នាំនៃបេសកម្មបព្វជាតាបម្រើព្រះសហគមន៍ វិទ្យាស្ថានសុខុមាលភាពជាតិកាតូលិកនៅក្នុងប្រទេសឥណ្ឌាដែលបានបង្កើតឡើង ក្រោមគំនិតផ្តួចផ្តើមរបស់ក្រុមការងារសុខភាពផ្លូវចិត្តកាតូលិក ក្រោមការិយាល័យថែទាំសុខភាពនៃអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកឥណ្ឌា បានប្រារព្ធខួបបីឆ្នាំនៃបេសកម្មរបស់ក្រុមដូនជីជាបព្វជាតាបម្រើបញ្ហាសុខភាពផ្លូវចិត្។
ទីក្រុងកំពត ត្រៀមដាក់បេក្ខភាពចូលជា សមាជិកបណ្តាញទីក្រុង មានភាពច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ
ប្រធានអាជ្ញាធរប្រឆាំងគ្រឿងញៀនកម្ពុជា ជម្រុញឱ្យអភិបាលរាជធានី-ខេត្ត ចាត់វិធានការឱ្យបានរហ័សលើករណីគ្រឿងញៀន