នាយកដា្ឋនព័ត៌មាននៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសឱ្យដឹងនៅថ្ងៃទី២៤ ខែមិថុនានេះថា តបតាមការអញ្ជើញរបស់លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្តី្រការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ខាងមុខនេះ។