សិស្សបញ្ចប់ការសិក្សាពីសាលាកាតូលិក១ទទួលបានចំណាត់ថ្នាក់លេខ១ក្នុងការប្រឡងយកអាជ្ញាប័ណ្ណវេជ្ជបណ្ឌិត
និស្សិតបញ្ចប់ការសិក្សាពីសាលាកាតូលិកមួយនៅតំបន់ភាគកណ្តាលនៃប្រទេសហ្វីលីពីន បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងការប្រឡងយកអាជ្ញាប័ណ្ណវេជ្ជបណ្ឌិត កាលពីខែតុលា ឆ្នាំ ២០២៦ ដោយទទួលបានពិន្ទុ ៩៥,៥០ភាគរយ។
ជោគជ័យនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងសិក្សារយៈពេលជាច្រើនឆ្នាំ ដែលកើតចេញពីការលះបង់របស់គ្រួសារ ការអប់រំតាមបែបកាតូលិក និងការប្តេជ្ញាចិត្តក្នុងការបម្រើអ្នកដទៃ។
វេជ្ជបណ្ឌិតវ័យក្មេងដែលមានអាយុត្រឹម២៥ ឆ្នាំរូបនេះ ជាគ្រិស្តបរិស័ទរស់នៅក្នុងទីក្រុងកាឡាប៉ាន (Calapan) ខេត្ត អូរ៉េនថល មីនដូរ៉ូ ( Oriental Mindoro) មានឈ្មោះថា ម៉ាសីន ហ្រ្វង់សេស្កូ គ្វីណេត បាគូឡូ (Maxine Francesco Gwyneth C. Baculo)។
នៅមុនក្លាយជាវេជ្ជបណ្ឌិតដែលប្រឡងបានពិន្ទុរដ៏ខ្ពស់បែបនេះ លោក គឺជាអតីតសិស្សពូកែនៅសាលាកុមារកាតូលិក ហូលី អ៊ីនហ្វេន អាកាដឺមី (Holy Infant Academy)ដែលជាសាលាកាតូលិកមួយនៅក្នុងទីក្រុង កាឡាប៉ានកាលបឋមវ័យ ។
លោកបានបន្តការសិក្សាផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ សានតូ តូម៉ាស (Santo Tomas) ក្នុងទីក្រុងម៉ានីល លើជំនាញវេជ្ជសាស្ត្រ និងវះកាត់ ។
នៅក្នុងចំណោមនិស្សិតពេទ្យដែលប្រឡងយកអាជ្ញាប័ណ្ណទាំង៣១២ រូប គឺសុទ្ធតែជាប់ ប៉ុន្តែមានតែវេជ្ជបណ្ឌិតរូបនេះទេ ដែលទទួលបានពិន្ទុរខ្ពស់ជាងគេ ។
លោកវេជ្ជបណ្ឌិតវ័យក្មេងបានចែករំលែកថា សមិទ្ធផលដែលលោកបានទទួលពេលនេះ គឺបានមកពី ការខិតខំប្រឹងប្រែងធ្វើការងារ និងការលះបង់ដើម្បីអ្នកដទៃរបស់គ្រួសារលោក ។
នៅក្នុងនាមជាវេជ្ជបណ្ឌិតដែលមានជីវិតផ្សារភ្ជាប់នឹងជំនឿមួយរូប លោក បានលើកទឹកចិត្តដល់មិត្តរួមវិជ្ជាជីវៈគ្រូពេទ្យឱ្យដាក់ខ្លួន និងក្តីមេត្តា ដោយសង្កត់ធ្ងន់ថា វិស័យវេជ្ជសាស្ត្រគួរតែផ្អែកលើគោលបំណងនៃការជួយអ្នកដទៃ ជាជាងការស្វែងរកទ្រព្យសម្បត្តិ។
