អារម្មណ៍អ្នកដែលមានលំនៅស្ថាននៅតំបន់ដែលមានទំនាប នៅរដូវវស្សា !

ពលរដ្ឋនៅរាជធានីភ្នំពេញដែលមានលំនៅស្ថាននៅតាមតំបន់ដែលមានទំនាប ឫ លំនៅស្ថានដែលនៅតំបន់គេអភិវឌ្ឈន៍ដែលសាងសង់ទាបជាងគេឲ្យតែដល់ខែវស្សាដឹងតែ អារម្មណ៍នៅនឹងផ្ទះជានិច្ច ពិសេសឲ្យតែឃើញមេឃងងឹត ។
ជាទូទៅឲ្យតែមេឃងងឹត ហើយមានភ្លៀងធ្លាក់បង្អុរចុះមក ក្រុមប្រជាពលរដ្ឋនៅក្នុងតំបន់ ទាំងនោះមានតែមួយទេ គឺភ័យព្រួយតែអំពីលំនៅស្ថានរបស់ពួកគេដែលលិចទឹក ខូចខាត ទ្រព្យសម្បត្តិ ។
អារម្មណ៍បានបន្តអូសបន្លាយនៅក្នុងសង្គមជាយូឆ្នាំ ហើយមកដល់ពេលនេះទោះបីជាមាន គម្រោងជាច្រើនបានដាក់ចេញមក ក៏ពួកគេនៅតែប្រឈមមុខនឹងបញ្ហាលិចនេះដដែលជាដដែល ។
អារម្មណ៍ទាំងនេះវារមែនផុសចេញជាបន្តបន្ទាប់នៅលើបណ្តាញសង្គម នៅរៀងរាល់ពេលដែល ផ្ទៃមេឃក្តៅខ្លាំង ហើយក្រោយមកវាបែរជាងងឹត ។
ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២៥នេះមក រដូវវង្សាបានមកដល់ហើយនៅរាជធានីភ្នំពេញ ក៏បានទទួលរងទឹកភ្លៀងបង្អុរចុះមកជាបន្តបន្ទាប់ដែរ ហើយនៅរៀងរាល់ពេលភ្លៀងគឺតែងតែ មានរូបភាព និងវីដេអូផ្សព្វផ្សាយក៏ដូចជាចែករំលែកគ្នាជាបន្តបន្ទាប់នូវរូបភាពនិងវីដេអូ អំពីជំនន់ទឹកភ្លៀង ។
នៅក្នុងស្ថានភាពបែបនេះវាពិតជាពិបាកដោះស្រាយដែរ ហើយស្ថានភាពបែបនេះវាក៏មិនមែន កើតមានតែនៅកម្ពុជាដែរ នៅហូជីមិញ នៅខាងបាងកក និងរដ្ឋធានីមួយចំនួននៅក្នុងតំបន់ ក៏ជួបបញ្ហា នេះដូចគ្នាផងដែរ ។ ហើយវាពិតជាពិបាកដោះស្រាយណាស់ ។ ដោយទីមួយវាពាក់ព័ន្ធនឹងឥរិយាបទរបស់ពលរដ្ឋ ការអភិវឌ្ឈន៍នៅមូលដ្ឋានដែលមិនបានគិតគូរគ្រប់ជ្រុងជ្រោយនៃបញ្ហា ប្រព័ន្ធលូ ក៏ដូចជាបង្ហូរទឹក ។ល។
ពាក់ព័ន្ធនឹងកិច្ចការនេះមិនមែនរាជរដ្ឋាភិបាលមិនរវល់នោះទេ គឺបានធ្វើជាបន្តបន្ទាប់ ដោយថវិការនោះគឺមានទាំងជំនួយនិងថវិការជាតិ ប៉ុន្តែទោះបីជាយ៉ាងណាក៏នៅតែបន្តកើតមាន ដូច្នេះនៅក្នុងរដូវនេះគឺមានតែប្រុងប្រយ័ត្នដោយខ្លួនឯង ពោលគឺនៅខែនេះត្រូវរៀបចំទុកដាក់ឧបករណ៍ណាដែលងាយខូច មានហានិភ័យគ្រោះថ្នាក់ អោយខ្ពស់ៗហួសពីទឹក ហើយត្រៀមចិត្តត្រៀមកាយទុក ។
សរុបមកវិញដើម្បីគេចចេញពីបញ្ហានេះ នៅពេលដែលទិញទីលំនៅអី សូមសិក្សាសួរគេសួរអែងរឿងបញ្ហានេះផង ប៉ុន្តែពេលខ្លះក៏វាចៃដន្យក៏មាន ដោយសារមុនទិញវាមិនដែលអី ដល់តែយើងទិញវាទៅជាអី ។ សូមប្រុងប្រយ័ត្ន ហើយ ក៏គួរចូលរួមលើកកំពស់រឿងទុកដាក់សម្រាម ពីព្រោះការមិនទុកដាក់ឫចោលសំរាមផ្តេសផ្តាសក៏ជាបច្ច័យនៃការជនលិចមួយដែរ ពីព្រោះវាស្ទះលូ ។
Daily Program
