UNចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា

ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានចោទប្រកាន់អ៊ីស្រាអែលថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ដោយលើកឡើងពីការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ និងសេចក្តីថ្លែងការណ៍របស់មន្ត្រីអ៊ីស្រាអែលជាភស្តុតាង។

របាយការណ៍ដែលចេញផ្សាយនៅថ្ងៃអង្គារនេះ បាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានអនុវត្តសកម្មភាពចំនួន ៤ ក្នុងចំណោម ៥ ដែលត្រូវបានកំណត់ថាជាអំពើប្រល័យពូជសាសន៍នៅក្រោមច្បាប់អន្តរជាតិ ចាប់តាំងពីសង្រ្គាមជាមួយក្រុមហាម៉ាសបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ ២០២៣។

អំពើ​ទាំង​នោះ​រួម​មាន​ការ​កាប់​សម្លាប់ បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ បង្ក​ឱ្យ​មាន​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត និង​ការ​ការពារ​មិន​ឱ្យ​មាន​កំណើត។

ក្រសួង​ការ​បរទេស​អ៊ីស្រាអែល​បាន​ច្រាន​ចោល​ការ​រក​ឃើញ​នេះ ដោយ​ហៅ​របាយ​ការណ៍​នេះ​ថា ជាការបំភ្លៃ និង​មិន​ពិត។ ប្រភពបាននិយាយថាគណៈកម្មាការនេះពឹងផ្អែកតែលើ "ការឃោសនា​របស់ពួកហាម៉ាស" ហើយបានចោទប្រកាន់សមាជិករបស់ខ្លួនអំពីការលំអៀង។

អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួននៅតំបន់ហ្គាហ្សា បន្ទាប់ពីក្រុម​ហាម៉ាស​បើកការវាយប្រហារអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ទៅលើភាគខាងត្បូង​អ៊ីស្រាអែល ដែលបាន​សម្លាប់មនុស្សប្រហែល​១.២០០នាក់ និងចាប់ចំណាប់ ខ្មាំង២៥១ នាក់។

ចាប់តាំងពីពេលនោះមក យ៉ាងហោចណាស់មនុស្ស ៦៤.៩០៥ នាក់ត្រូវបានសម្លាប់​នៅក្នុង​តំបន់ហ្គាហ្សា៕​

Daily Program

Livesteam thumbnail