អ៊ីស្រាអែលចាប់ផ្តើមផែនការតាំងទីលំនៅនៅហ្គាហ្សា

ទោះបីជាមានការប្រឆាំងជំទាស់នឹងផែនការចូលតាំងទីលំនៅនៅហ្គាហ្សាក៏ដោយ ប្រទេសជាច្រើនរួមទាំងអង្គការសហប្រជាជាតិ ក៏អ៊ីស្រាអែលនៅតែដំណើរការទៅតាមការសម្រេចចិត្តរបស់ខ្លួន។
វ៉ាទីកង់ញូវបានរាយការណ៍ថា កាលពីថ្ងៃពុធកន្លងទៅនេះ អ៊ីស្រាអែលចាប់ផ្តើមកោះហៅអ្នកដែលត្រៀមបម្រុងប្រមាណជា ៦ ម៉ឺននាក់ ឲ្យទៅតាំងទីលំនៅនៅហ្គាហ្សា។
អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបាននិយាយថា គោលដៅបែបនេះ គឺដើម្បីគ្រប់គ្រងទីក្រុង និងផ្លាស់ទីលំនៅប្រជាជនរបស់ខ្លួន។
ប្រភពដដែលបានអះអាងថា កងទ័ពសរុប២ម៉ឺននាក់ នឹងត្រូវបានដាក់ពង្រាយនៅហ្គាហ្សា នៅប៉ុន្មានថ្ងៃខាងមុខ ។
មកដល់ពេលនេះអ្នកតាំងលំនៅអ៊ីស្រាអែលជាង ៧២ម៉ឺននាក់ កំពុងតែរស់នៅក្នុងតំបន់វេសបែង( West Bank) និងទីក្រុងយេរ៉ូសាឡឹមភាគខាងកើត ( East Jerusalem ) រួមជាមួយជនជាតិប៉ាឡេស្ទីន៣,៣លាននាក់។
ការតាំងទីលំនៅដែលអ៊ីស្រាអែលកំពុងអនុវត្តនៅហ្គាហ្សាត្រូវបានចាត់ទុកថាជាទង្វើខុសច្បាប់ក្រោមច្បាប់អន្តរជាតិ រួមទាំងសាលក្រមឆ្នាំ ២០២៤ ដោយតុលាការយុត្តិធម៌អន្តរជាតិដែលបានរកឃើញថាការកាន់កាប់របស់អ៊ីស្រាអែលខុសច្បាប់៕
Daily Program
