អង្គការសហប្រជាជាតិ ព្រមានថា ការលុកលុយតំបន់ហ្គាហ្សាគឺជាទង្វើហួសពីមហន្តរាយ

មន្ត្រីអង្គការសហប្រជាជាតិកំពុងព្រមានអំពីផលវិបាកដែលអាចនឹងកើតមានឡើងដោយសកម្មភាពយោធានៅពេលដែលអ៊ីស្រាអែលដាក់ផែនការលុកលុយហ្គាហ្សា និង បង្កើតជំរុំតាំងទីលំនៅរបស់អ៊ីស្រាអែល។
មន្ត្រីអង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃសុក្រ សប្តាហ៍មុនថា យោធាអ៊ីស្រាអែលគ្រោងកាន់កាប់ទីក្រុង ហ្គាហ្សាអាចបង្ករនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិលនៅទូទាំងតំបន់នេះ។
ការព្រមាននេះកើតឡើងខណៈកងកម្លាំងអ៊ីស្រាអែលបង្កើនប្រតិបត្តិការនៅជាយក្រុង។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផលប៉ះពាល់នៃការវាយលុកយ៉ាងពេញទំហឹងនឹងជះឥទ្ធិពលលើសពីមហន្តរាយ មិនត្រឹមតែសម្រាប់អ្នកនៅក្នុងទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ហ្គាហ្សាទាំងមូល។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយកត់សម្គាល់ថាសង្កាត់ជាច្រើនបានទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងររួចហើយនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អេនតូនីញ៉ូ ហ្គោតេរ៉េស (Antonio Guterres) បានពណ៌នាការកើនឡើងនេះថាជា "ដំណាក់កាលថ្មី និងគ្រោះថ្នាក់" ដោយប្រាប់អ្នកសារព័ត៌មានថា ជនស៊ីវិលរាប់សែននាក់ - ត្រូវបានផ្លាស់ទីលំនៅ ហត់នឿយ និងរបួសស្រាប់ពួកគេអាចត្រូវបានបង្ខំឱ្យភៀសខ្លួនម្តងទៀត ដែលធ្វើអោយវិបត្តិមនុស្សធម៌កាន់តែស៊ីជម្រៅ៕
Daily Program
