អគ្គភូមិភាគសាន់តាហ្វេ ប្រារព្ធខួបលើកទី៨០ នៃការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរលើកដំបូង

ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា ព្រះសហគមន៍កាតូលិកអគ្គភូមិភាគ សាន់តាហ្វេ (Archdiocese of Santa Fe) កំពុង​អំពាវនាវ​ដល់​ព្រះសហគមន៍កាតូលិក​នៅ​ទូទាំង​ប្រទេស​ឱ្យ​ប្រារព្ធ​ខួប​លើក​ទី ៨០ នៃ​ការ​បំផ្ទុះ​គ្រាប់បែក​នុយក្លេអ៊ែរ​លើក​ដំបូង​ដែល​បាន​កើត​ឡើង​នៅរដ្ឋ ញូវ ម៉ិកស៊ីកូ ( New Mexico) ក្នុង​ឆ្នាំ ១៩៤៥។

ប្រភពដដែលបានឲ្យដឹងថា ការបំផ្ទុះនេះ ត្រូវបានអាជ្ញាធរអាមេរិកធ្វើឡើង នៅវាលខ្សាច់ Jornada del Muerto នៅម៉ោង ៥៖២៩នាទី​ព្រឹក ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ១៩៤៥។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី ១៤ ខែកក្កដា លោក ចន វេស្ទ័ត (John C. Wester) អគ្គអភិបាលនៃព្រះសហគមន៍កាតូលិកអគ្គភូមិភាគសាន់តាហ្វេ បានអញ្ជើញគ្រីស្តបរិស័ទនានា កុំភ្លេចព្រឹត្តិការណ៍នេះ។

ដើម្បីរំលឹកខួបនេះ ព្រះសហគមន៍គ្រោងនឹងប្រមូលផ្តុំគ្រីស្តបរិស័ទ អធិស្ឋាន និងសមាធិឯកជនរំលឹកដល់បទពិសោធអាវុធដ៏មហាប្រល័យនេះ។

លោកអគ្គអភិបាលបាននិយាយថា ចូលរួមគ្នា អធិស្ឋានសម្រាប់ការបញ្ចប់នៃសង្រ្គាមដែលញ៉ាំញីពិភពលោករបស់យើងនិងដើម្បីការពារយើងពីការគំរាមកំហែងដែលកំពុងបន្តនៃការបំផ្លិចបំផ្លាញដោយនុយក្លេអ៊ែរ៕

Daily Program

Livesteam thumbnail
khmer popup image