ស្ថានការណ៍នៅហ្គាហ្សាកំពុងទាមទារដំណោះស្រាយមួយផ្សេងទៀត

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅពេលយាងចាកចេញពីនិវេសនដ្ឋានរដូវក្តៅនៅ ខាស្តែល ហ្គានដូលហ្វូ នៅល្ងាចថ្ងៃអង្គារ សម្តេចប៉ាប ឡេអូទី១៤ សោកស្ដាយចំពោះការនិរទេសពលរដ្ឋស៊ីវិលចេញពីទីក្រុងហ្គាសា។ នេះបើតាមវ៉ាទីកង់ញូវ។
សម្តេចប៉ាបឡេអូបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយផ្សេង ជាជាងនិរទេសពលរដ្ឋស៊ីវិលចេញពីលំនៅស្ថានដែលពួកគេរស់នៅ។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា តើពួកគេត្រូវទៅទីណា មនុស្សជាច្រើនគ្មានកន្លែងត្រូវទៅនោះទេ ពួកគេពិតជាត្រូវការដំណោះស្រាយមួយដ៏សមស្រប។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា នៅពេលនេះតាមរយៈការទំនាក់ទំនងផ្ទាល់ទៅព្រះសហគមន៍នៅហ្គាហ្សា បានឲ្យដឹងថា មនុស្ស៤៥០នាក់បាន កំពុងជ្រកកោននៅក្នុងបរិវេណព្រះវិហារ ខណៈដែលអ៊ីស្រាអែលបង្កើនយុទ្ធនាការនិរទេសពលរដ្ឋចេញពីទីក្រុង៕
Daily Program
