សម្តេច​ប៉ាប​អធិស្ឋាន​សម្រាប់​ប្រទេស​ម៉ូហ្សំប៊ិកដោយសុំឲ្យ​មេដឹកនាំ​ប្រទេស​ស្តារ​សន្តិភាពនិង​សន្តិសុខ

កាលពីថ្ងៃអាទិត្យ សម្តេចប៉ាបឡេអូទី១៤បានចាប់អារម្មណ៍នឹងស្ថានការណ៍វិវត្តន៍ថ្មី នៅប្រទេសម៉ូហ្សំប៊ិក ដោយជំរុញឱ្យមានការអធិស្ឋាន និងភាពជិតស្និទ្ធសម្រាប់ប្រជាជនដែលរងរបួសដោយអំពើហិង្សា និងសង្រ្គាម។

នៅចុងបញ្ចប់នៃកម្មវិធីប្រចាំថ្ងៃអាទិត្យនៅទីលានសន្តសិលា កាលពីថ្ងៃអាទិត្យ សម្តេចប៉ាប ឡេអូទី១៤ ជាថ្មីម្តងទៀត បានទាក់ទាញចំណាប់អារម្មណ៍របស់ពិភពលោកទៅកាន់តំបន់ដែលរងគ្រោះដោយអំពើហិង្សា ដោយអំពាវនាវឱ្យមានការអធិស្ឋាន និងសាមគ្គីភាពជាក់ស្តែង។

សម្តេចប៉ាបបានសម្តែងការព្រួយបារម្ភចំពោះប្រជាជននៃទីក្រុ​ង កាបូ ដែលហ្គាដូ ( Cabo Delgado) ក្នុងប្រទេស ម៉ូហ្សំប៊ិក ដែលបានស៊ូទ្រាំនឹងអសន្តិសុខជាច្រើនឆ្នាំ​បណ្តាលមកពីអំពើហិង្សាជ្រុលនិយម។

សម្តេចប៉ាបបានមានបន្ទូលថា ចាប់តាំងពីឆ្នាំ ២០១៧មក ការវាយប្រហារនៅក្នុងខេត្តភាគខាងជើងបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្ខំមនុស្សជាងមួយលាននាក់ឱ្យបោះបង់ចោលផ្ទះសម្បែងរបស់ពួកគេ ដើម្បីស្វែងរកសុវត្ថិភាពនៅក្នុងតំបន់ផ្សេងទៀតនៃប្រទេស។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា ទូលបង្គំជាខ្ញុំសូមបង្ហាញពីភាពស្និទ្ធស្នាលរបស់ខ្ញុំចំពោះប្រជាជននៃទីក្រុង កាបូ ដែលហ្គាដូ ដែលបានក្លាយជាជនរងគ្រោះនៃស្ថានភាពមិនមានសុវត្ថិភាព និងអំពើហិង្សាដែលបន្តបណ្តាលឱ្យមានការស្លាប់ និងការផ្លាស់ទីលំនៅ៕

Daily Program

Livesteam thumbnail