សម្តេច​ប៉ាប​ជំរុញឲ្យ​ឆ្មាំ​សន្តិសុខស្វីស​បណ្តុះ​ជីវិត​សហគមន៍

សម្តេចហ្រ្វង់ស៊ីស្កូបានយាងស្វាគមន៍មន្ត្រីឆ្នាំសន្តិសុខស្វីសថ្មីនៅថ្ងៃនៃពិធីស្បថ ហើយលើកទឹ​កចិត្តពួកគេឱ្យបណ្តុះទំនាក់ទំនងជាមួយនឹងសង្គម ហើយយកចិត្តទុកដាក់នៅក្នុងការកសាងជី​វិតសហគមន៍នៅក្នុងអំឡុងពេលដែលពួកគេបំពេញបេសកម្មនៅបុរីវ៉ាទីកង់។​

ពិធីស្បថចូលបម្រើបេសកម្មសន្តិសុខនៅបុរីវ៉ាទីកង់នេះគឺត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៦ ខែឧសភា គឺចំថ្ងៃ ខួបនៃការលះបង់វីរភាពរបស់ឆ្មាំសន្តិសុខស្វីសចំនួន ១៤៧ នាក់ដែលបានស្លាប់ ខណៈពេលដែលការពារសម្តេចប៉ាបក្លេមេន ទី៧( Clement VII ) នៅក្នុងហេតុការណ៍មួ​យ ដែលបង្កបញ្ហាដោយក្នុងអំឡុងពេលផ្ទុះបាតុភាពមួយនៅទីក្រុងរ៉ូមកាលពីឆ្នាំ១៥២៧។​

នាឱកាសនោះសម្តេចប៉ាបថ្លែង​នូវ​ការ​ស្វាគមន៍​ចំពោះ​មេបញ្ជាការ​ឆ្មាំ​សន្តិសុខស្វីស និងសហកា​រី ហើយបានថ្លែងអំណរគុណ​ជា​ថ្មី​ចំពោះ​កង​ទ័ព​ស្វីសសម្រាប់​វត្តមាន​របស់​ពួកគេ​នៅ​បុរីវ៉ាទីកង់។​

សម្តេចប៉ាបបានមានបន្ទូលថា  អរគុណសម្រាប់បេសកម្មដ៏ «សប្បុរស និងឧស្សាហ៍ព្យាយាម»។

សម្តេចប៉ាប ក៏បានថ្លែងអំណរគុណចំពោះក្រុមគ្រួសាររបស់ពួកគេ ដែលបានបង្កលក្ខណៈ ឱ្យមា​នលទ្ធភាពដែលពួកគេមកបំពេញបេសកម្មនៅបុរីវ៉ាទីកង់ តាមរយៈការផ្តល់ការចិញ្ចឹមបីបាច់ដ៏ល្អដល់កូនៗរបស់ពួកគេ។

សម្តេចប៉ាប បានគូសបញ្ជាក់ពីសារសំខាន់ នៃទំនាក់ទំនងសម្រាប់គ្រីស្តបរិស័ទទាំងអស់។ សម្តេចប៉ាបបានមានបន្ទូលថា «ទំនាក់ទំនងល្អ គឺជាផ្លូវសំខាន់សម្រាប់ការលូតលាស់ និងភាពចា​ស់ទុំរបស់មនុស្ស និងគ្រីស្តសាសនិករបស់យើង»។

សម្តេចប៉ាប បានរំលឹកទៀតថា ៖ «ភាគច្រើននៃអ្វីដែលកំណត់បុគ្គលិកលក្ខណៈរបស់យើង យើ​ងបានរៀនតាមរយៈទំនាក់ទំនងជាមួយឪពុកម្តាយ បងប្អូនប្រុសស្រី មិត្តរួមសាលា គ្រូប​ង្រៀ​ន មិត្តភក្តិ មិត្តរួមការងារ ហើយទំនាក់ទំនងគឺជាបទពិសោធដ៏សំខាន់សម្រាប់គ្រីស្តបរិស័ទ»៕

Daily Program

Livesteam thumbnail