សម្តេច​ប៉ាបអរគុណសាសនទូត​និង​បព្វជិត-ជិតា ដែល​បម្រើ​ព្រះសហគមន៍ក្នុង​តំបន់​សង្រ្គាម

សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ កាលពីថ្ងៃពុធទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រកាសថ្លែងអំណរគុណដល់លោកបូជាចារ្យ និង បងប្រុសបងស្រីទាំងអស់ដែលបានខិតខំបម្រើព្រះសហគមន៍កាតូលិកនៅក្នុងតំបន់នៃសង្គ្រាម។

វ៉ាទីកង់ញូវបានរាយការណ៍ថា នាឱកាសនោះ សម្តេចប៉ាបក៏បាន អធិដ្ឋានដល់អស់អ្នកដែលរងទុក្ខក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម និងចងចាំជា​ពិសេសចំពោះការលះបងរបស់អស់លោកបូជាចារ្យ និងអ្នកដែលពាក់ព័ន្ធដែលតែងតែខិតខំបម្រើទុរគតជន​ នៅក្នុងប្រទេសក្រីក្រ និងរងគ្រោះដោយជម្លោះនានា។

ចំពោះសង្រ្គាមដែលកំពុងតែបន្តញាំញីពិភពលោក សម្តេចប៉ាប បានមានបន្ទូលថា ទ្រង់គិតពីប្រទេសដែលរងគ្រោះដោយសារសង្រ្គាម រួមមានអ៊ុយក្រែន អ៊ីស្រាអែល និងប៉ាឡេស្ទីន។

សម្តេចប៉ាប​​បាន​មាន​បន្ទូលថា សូម​ឲ្យ​យើង​ចងចាំ​អ្នក​ភៀស​ខ្លួន​ប៉ាឡេស្ទីន​ទាំង​អស់​គ្នា ហើយ ហើយ​សូម​ឲ្យ​យើង​អធិស្ឋាន​សម្រាប់​ពួកគេ។

ដូចគ្នានេះដែរ សម្តេចប៉ាប​ បានសម្តែងការដឹងគុណ ចំពោះអស់លោកបព្វជិតនិងបព្វជិតាដែលនិយាយភាសាប៉ូឡូញ ដែលបម្រើព្រះសហគមន៍និងសកម្មភាពមនុស្សធម៌យ៉ាងក្លាហានក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម និងប្រទេសក្រីក្រ ជាពិសេសនៅអ៊ុយក្រែន មជ្ឈិមបូព៌ា និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

សម្តេចប៉ាបក៏បានបានអញ្ជើញគ្រីស្តបរិស័ទទាំងអស់រក្សាក្តីសង្ឃឹម និងចងចាំដោយដឹងគុណចំពោះកិច្ចការដ៏អស្ចារ្យដែលព្រះជាម្ចាស់​បានធ្វើនៅក្នុងជីវិតរបស់ពួកគេ។

ជាចុងក្រោយ មុននឹងប្រទានពរដល់គ្រីស្តបរិស័ទ ទ្រង់​​បានសួរសុខទុក្ខដល់យុវជន អ្នកជំងឺ ចាស់ជរា និងគូស្វាមីភរិយាថ្មីថ្មោង ដោយលើកទឹកចិត្តពួកគេឱ្យរីករាយដោយក្តីសង្ឃឹម រឹងមាំក្នុងការសាកល្បង តស៊ូក្នុងការអធិស្ឋាន ហើយប្តេជ្ញាចិត្តជួយបងប្អូនប្រុសស្រីដែលខ្វះខាតរបស់ពួកគេ៕

Daily Program

Livesteam thumbnail