សម្តេចប៉ាប៖ ព្រះសហគមន៍បើកចំហសម្រាប់ទាំងអស់គ្នា

នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ CBS របស់សហរដ្ឋអាមេរិក សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានសង្កត់ធ្ងន់ថា ព្រះសហគមន៍ស្វាគមន៍មនុស្សគ្រប់គ្នា ។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាប ហ្វ្រង់ស៊ីស បានរំលឹកឡើងវិញនូវចក្ខុវិស័យរបស់ទ្រង់អំពីព្រះសហគមន៍ដ៏បើកចំហ និងគោរពនូវគោលការណ៍នៃការរួមបញ្ចូល ដែលជាចំណុចកណ្តាលនៃសម្តេចប៉ាប ។
សម្តេចប៉ាប បានមានប្រសាសន៍ថា ៖ «ដំណឹងល្អគឺសម្រាប់មនុស្សគ្រប់គ្នា រួមទាំងមនុស្សមានបាបទាំងអស់ ហើយបានព្រមានថា ប្រសិនបើព្រះសហគមន៍ បង្កើត ប៉ុស្តិ៍ត្រួតពិនិត្យដូចរដ្ឋឯទៀត នោះព្រះសហគមន៍នឹងលែងក្លាយជាព្រះសហគមន៍ នៃព្រះគ្រីស្តទៀតហើយ»។
ពាក់ព័ន្ធជាមួយនឹងភេទដូចគ្នា វិញសម្តេចប៉ាបបានមានបន្ទូលថា សម្រាប់បុគ្គលគឺជាបញ្ហាជំនឿ ប៉ុន្តែព្រះសហគមន៍នឹងមិនអាចប្រសិទ្ធពរ សម្រាប់គូគ្រងនៃក្រុមអ្នកស្រលាញ់ភេទដូចគ្នាបានឡើយ ពីព្រោះនេះជាច្បាប់សាសនា ។
នៅក្នុងពេលជាមួយគ្នានេះដែរសម្តេចប៉ាបក៏បានមានបន្ទូលទៀតថា ការពពោះជំនួសគឺជាអាជីវកម្ម ហើយទ្រង់ថ្កោលទោសការពពោះជំនួស។
ឆ្លើយតបនឹងបញ្ហាដែលនារីខ្លះមិនអាចមានកូនបាន សម្តេចប៉ាបបានឆ្លើយតបថា ក្តីសង្ឃឹមមួយទៀតគឺការសុំកូនចិញ្ចឹម ហើយ គោលការណ៍សីលធម៌ និងស្នើឱ្យកូនចិញ្ចឹមជាជម្រើសមួយ និងប្រកាន់ខ្ជាប់នូវគោលការណ៍សីលធម៌៕
Daily Program
