សម្តេចប៉ាបឡេអូ៖ បុណ្យចម្លងជាឱកាសយើងពង្រឹងនូវក្តីសង្ឃឹម

មានបន្ទូលនៅពេលយាងដឹកនាំកម្មវិធីថ្វាយអភិបូជាសម្រាប់បុណ្យចម្លង នៅទីលានសន្តសិលាកាលពីថ្ងៃអាទិត្យទី​៥ ខែមេសា ឆ្នាំ២០២៦ សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលថា នេះគឺជាឱកាសយើងជួបជុំគ្នាដើម្បីពង្រឹងនូវសេចក្តីសង្ឃឹម ដើម្បីឲ្យគោលដៅយើងសម្រេចបាន។

តាមរយៈវ៉ាទីកង់ញូវ សម្តេចប៉ាបឡេអូបានមានបន្ទូលថា សេចក្តីសង្ឃឹមគឺជាពន្លឺនៃសេចក្តីអំណរដែលរសាត់ទៅរកគោលដៅ ហើយសេចក្តីសង្ឃឹមគឺជាពន្លឺដែលមិនអាចរសាត់បាត់បានឡើយ លើកលែងតែសេចក្តីស្លាប់។

សម្តេចប៉ាបឡេអូបានមានបន្ទូលទៀតថា គ្មានអ្វីដែលអាចដកហូតសេចក្តីសង្ឃឹមរបស់យើងទាំងអស់គ្នាបានជាដាច់ខាត ហើយបុណ្យចម្លងគឺជាឱកាសឱបក្រសោបអាថ៌កំបាំងនេះសម្រាប់ជីវិតរបស់យើងទាំងអស់គ្នា។

សម្តេចប៉ាបឡេអូបានទទួលស្គាល់ថា សារនៃក្តីសង្ឃឹម និងពន្លឺនៃបុណ្យចម្លង វាអាចគំរាមកំហែងដោយ ទុក្ខវេទនា ប៉ុន្តែអារម្មណ៍នៃការតស៊ូ និងជំនះអ្វីដែលជាការលំបាកវានឹងធ្វើឲ្យយើងឃើញពន្លឺជាថ្មី។

សម្តេចប៉ាបឡេអូបានរំលឹកគ្រីស្តបរិស័ទ ឲ្យតស៊ូនៅពេលដែលពួកគេជួបឬអំពើអយុត្តិធម៌ ភាពអាត្មានិយម និងបក្សពួកវាបង្ហាញខ្លួននៅចំពោះមុខយើង​៕

Daily Program

Livesteam thumbnail