សម្តេចប៉ាបឡេអូទី១៤ យើងមិនត្រូវអស់សង្ឃឹមដោយសារតែជម្លោះ និងសង្រ្គាមនោះទេ

នៅក្នុងឱកាសចូលរួមកម្មវិធីនៃពិធីបុណ្យព្រះជាម្ចាស់​លើក​ព្រះនាងម៉ារីឡើងស្ថានបរមសុខ (Assumption)សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលថា សូមកុំអស់សង្ឃឹមដោយសារតែជម្លោះនិងសង្រ្គាមនានា។ នេះបើតាមវ៉ាទីកង់ញូវ។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា សូមយកគំរូតាមព្រះនាងម៉ារី ពីព្រោះព្រះនាងជាប្រភពនៃក្តីសង្ឃឹម ហើយជានិមិត្តរូបដែលបន្តលើកទឹកចិត្តនិងជំរុញឲ្យ មនុស្សគ្រប់គ្នាជៀសវាងការបាត់បង់ក្តីសង្ឃឹមនៅកណ្តាលនៃអំពើហិង្សា។

បន្ទាប់ពីការអធិស្ឋាន សម្តេចប៉ាបឡេអូបានមានបន្ទូលពីវិមាន ហ្គានដូលហ្វូ (Castel Gandolfo) ថា ព្រះនាងម៉ារី តែងតែ​ស៊ូទ្រាំ​នឹង​អំពើ​អាក្រក់​ដែល​ធ្វើ​ទុក្ខ​ដល់បុត្រា​របស់​ព្រះនាង ជា​ពិសេស​កូន​តូច និង​អ្នក​ទន់ខ្សោយ​។

នៅក្នុងស្មារតីនេះហើយ សម្តេចប៉ាបឡេអូបានពន្យល់ថា យើងត្រូវយល់ថា ព្រះនាងម៉ារីតែងតែ បង្ហាញពីភាពស្និទ្ធស្នាលរបស់នាងចំពោះអ្នកដែលខ្វះខាត តាមរយៈសារ និងការបង្ហាញខ្លួនរបស់ព្រះនាង នៅពេលយើងមានអារម្មណ៍សោកសៅ ហើយគិតថា គ្មានកម្លាំង​ប្រឈមមុខ​នឹងការរីករាលដាល​នៃអំពើហិង្សាក្នុងពិភពលោក ប៉ុន្តែត្រូវ​ចាំ​ថា សេចក្តីសង្ឃឹមតែងតែជំនះរាល់ការលំបាកទាំងអស់​នាពេលកន្លងមក៕

Daily Program

Livesteam thumbnail