សម្តេចប៉ាបឡេអូទី១៤៖ សង្រ្គោះប្រវត្តិសាស្រ្តដោយអ្នកសុចរិត

តាមរយៈសារជាវីដេអូដែលផ្ញើទៅកាន់អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍​មួយនៅ កោះឡេមភីឌូសា (Lampedusa) នៅក្នុងប្រទេសអ៊ីតាលី  ជាទីជម្រក​របស់​ជនចំណាកស្រុកជាច្រើន ដែល​ត្រូវបាន​សង្រ្គោះ​និងជាទី​បញ្ចុះ​សព​របស់ពួកគេរាប់ពាន់នាក់ផងដែរ សម្តេចប៉ាបឡេអូទី១៤បានព្រមានថា សកលលោកមិនគួរ​ព្រងើយកន្តើយឡើយចំពោះ​រឿងនេះ​ទេ។

សារដែលផ្ញើចេញកាលពីចុងសប្តាហ៍កន្លងទៅនេះ សម្តេចប៉ាបឡេអូ ក៏ដូចជាសម្តេចប៉ាបហ្រ្វង់ស៊ីស្កូដែរ គឺបានចាត់ទុកកោះនេះថា ជា​សក្ខីកម្មនៃសកម្មភាពវិជ្ជមាន ចំពោះសោកនាដកម្មរបស់​ជនចំណាកស្រុក ដែល​ពិភពលោក​មិន​អើពើ។

កោះឡេមភីឌូសា នេះ គឺជាគោលដៅនៃដំណើរទស្សនកិច្ចក្រៅបុរីវ៉ាទីកង់​លើកទីមួយរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពីឆ្នាំ២០១៣។

សម្តេចប៉ាប ឡេអូ បានព្រមានថា វាជា​ហានិភ័យដែលកំពុងកើត​មាន ព្រោះ​ពួកគេ​ប្រឈម​មុខ​នឹង​ភាពអយុត្តិធម៌ និងរង​ការឈឺចាប់ដោយគ្មានកំហុស។

សម្តេចប៉ាបបានសង្កត់ធ្ងន់ថា ប្រវត្តិសាស្ត្រមិនមែនត្រូវបានសរសេរដោយអ្នកដែលមានអំណាចប៉ុណ្ណោះទេ ប៉ុន្តែ វាគួរតែត្រូវបានសង្គ្រោះដោយអ្នកមានចិត្ត​សប្បុរស​ដាក់​ខ្លួន​ អ្នកសុចរិត និង អ្នកដែលមានទស្សនៈជាមនុស្សជាតិពិតប្រាកដ។

សម្តេចប៉ាបឡេអូបានអំពាវនាវដល់មនុស្សជាតិទាំងអស់ដែលមានសុច្ឆន្ទៈជំរុញការផ្សះផ្សាឡើងវិញ ដោយ​ជឿថា ពិភពលោកនេះគ្មានសត្រូវទេ មានតែបងប្អូន។

សម្តេចប៉ាប ឡេអូ បានលើកទឹកចិត្តឱ្យមានការខ្ជាប់ខ្ជួននៅលើផ្លូវនៃការជួបគ្នា និងការផ្សះផ្សា ដើម្បីឱ្យកោះសន្តិភាពអាចកើនឡើង ក្លាយជាសសរស្តម្ភនៃស្ពាន អនុញ្ញាត​ឱ្យសន្តិភាពលេចចេញមក​សម្រាប់​គ្រប់​ មនុស្សជាតិគ្រប់គ្នា៕

Daily Program

Livesteam thumbnail
khmer popup image