សម្តេចប៉ាបឡេអូទី១៤បង្ហាញនូវក្តីសង្ឃឹមអំពីសន្តិភាពសម្រាប់ប្រជាជនអ៊ុយក្រែន

សម្តេចប៉ាបឡេអូទី១៤ បានបង្ហាញក្តីសង្ឃឹមចំពោះពន្លឺនៃសន្តិភាពនៅអ៊ុយក្រែន ប៉ុន្តែទ្រង់បានមានបន្ទូលថា នៅមានការងារនិងទាមទារការអធិដ្ឋានហើយភាពអំណត់បន្ថែមទៀត។
សម្តេចប៉ាបឡេអូបានមានបន្ទូលប្រាប់អ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃអង្គារ មុនពេលដែលទ្រង់យាងចាកចេញពី ខាស្តែល ហ្គានដូលហ្វូ ជាកន្លែងដែលទ្រង់សម្រាកចាប់តាំងពីថ្ងៃទី ១៣ ខែសីហាថា ពួកយើងត្រូវតែរីករាយនឹងការសន្ទនា ហើយគាំទ្រដំណើរការស្វែងរកផ្លូវឆ្ពោះទៅមុខយ៉ាងពិតប្រាកដ ដើម្បីស្វែងរកសន្តិភាព។
សម្តេចឡេអូបានមានបន្ទូលថា មានក្តីសង្ឃឹម ប៉ុន្តែយើងនៅតែត្រូវប្រឹងប្រែងធ្វើការ បួងសួង និងស្វែងរកផ្លូវឆ្ពោះទៅមុខយ៉ាងពិតប្រាកដ ដើម្បីស្វែងរកសន្តិភាព។
ពាក់ព័ន្ធនឹងសន្តិភាពនៅអ៊ុយក្រែននេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបើកទ្វាររដ្ឋអាឡាស្ការទទួលលោក វ្លាឌីមៀ ពូទីន កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយនៅថ្ងៃចន្ទ លោកក៏បានជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន និង មេដឹកនាំអឺរ៉ុបផ្សេងៗទៀត ដើម្បីនិយាយអំពីសន្តិភាព៕
Daily Program
