សម្តេចប៉ាបស្នើពិភពលោកកុំឲ្យបន្ត សង្រ្គាមបន្ថែមទៀត

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅពេលយាងចូលរួមកម្មវិធីប្រចាំសប្តាហ៍នៅទីលានសន្តសិលា សម្តេចប៉ាបឡេអូ ទី១៤ បានមានបន្ទូល អំពាវនាវមួយឲ្យពិភពលោកជួយបញ្ចប់ជម្លោះនៅអ៊ុយក្រែន ហ្គាហ្សា និងនៅព្រំដែនឥណ្ឌា/ប៉ាគីស្ថាន។
នៅពេលចូលរួមកម្មវិធីនេះជាលើកដំបូងអ្វីដែលទ្រង់មានបន្ទូលទៅកាន់គ្រិស្តបរិស័ទ កាលពីថ្ងៃទី១១ ខែឧសភា សម្តេចប៉ាបឡេអូ បានបន្តសង្កត់ធ្ងន់លើបញ្ហាសន្តិភាពដូចដែលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានធ្វើផងដែរ។
សម្តេចប៉ាបបានមានបន្ទូលថា នៅក្នុងបរិបទដ៏គួរឱ្យភ្ញាក់ផ្អើលនាពេលបច្ចុប្បន្ននេះ... ទូលបង្គំជាខ្ញុំក៏អំពាវនាវទៅកាន់អ្នកដែលមានអំណាចនៅលើពិភពលោកដោយនិយាយឡើងវិញនូវពាក្យថា សូមកុំបន្តធ្វើសង្រ្គាមម្តងទៀត។
សម្តេចប៉ាបបានមានបន្ទូលរំលឹកឡើងវិញនូវសោកនាដកម្មដ៏ធំសម្បើមនៃសង្គ្រាមលោកលើកទីពីរ ដែលបានបញ្ចប់កាលពី ៨០ ឆ្នាំមុន នៅថ្ងៃទី៨ ខែឧសភា បន្ទាប់ពីបានបណ្តាលឲ្យមនុស្សស្លាប់៦០ លាននាក់។
ចំពោះសង្រ្គាមសម័យទំនើបដែល កំពុងញាំញីពិភពលោកនាពេលបច្ចុប្បន្ននេះទ្រង់បានមានបន្ទូលថា ប្រជាជនអ៊ុយក្រែន ហ្គាហ្សា និង គ្រប់ទីកន្លែងជាទីស្រឡាញ់ នៅកន្លែងដែលរងគ្រោះគឺបានកំពុងតែ ខិតខំប្រឹងប្រែងទាំងអស់ ដើម្បីឈានដល់សន្តិភាពពិតប្រាកដ យុត្តិធម៌ និងយូរអង្វែងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕
Daily Program
