សម្តេចប៉ាបសូមឲ្យសហរដ្ឋអាមេរិក និង​វេណេស៊ុយអេឡាសន្ទនាគ្នា

សម្តេចប៉ាបឡេអូទី១៤បានមានបន្ទូលទៅកាន់អ្នកសារព័ត៌មានជាភាសាអង់គ្លេសនិងអ៊ីតាលី ដោយបានសម្តែងការព្រួយបារម្ភអំពីភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងវេណេស៊ុយអេឡា។

ការព្រួយបារម្ភនេះធ្វើឡើងក្រោយពេលដែលកងម៉ារីនសហរដ្ឋអាមេរិកបានដាក់ពង្រាយនៅជិតដែនទឹកវេណេស៊ុយអេឡា សម្រាប់អ្វីដែលសហរដ្ឋអាមេរិកបានពិពណ៌នាថាជាប្រតិបត្តិការប្រឆាំងគ្រឿងញៀន ដែលប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានពិពណ៌នាថាជាលេសសម្រាប់ "ការដាក់ចេញនូវការផ្លាស់ប្តូររបប" ដើម្បីរឹបអូសយកប្រេងរបស់វេណេស៊ុយអេឡា ។

សម្តេចប៉ាប ឡេអូ បានមានបន្ទូលថា ទ្រង់ជឿថាអំពើហិង្សាមិនដែលនាំមកនូវជ័យជម្នះទេ ហើយចំណុចសំខាន់នៅពេលនេះគឺការស្វែងរកការសន្ទនា ដើម្បីស្វែងរកមធ្យោបាយយុត្តិធម៌ដើម្បីដោះស្រាយបញ្ហាដែលអាចមាននៅក្នុងប្រទេសនានា៕

Daily Program

Livesteam thumbnail