សម្តេចប៉ាបសម្តែងក្តីបារម្ភជាខ្លាំងចំពោះជោគវាសនានៃជនរងគ្រោះដោយសារតែសង្គ្រាមលើពិភពលោក

សម្តេចប៉ាបឡេអូទី១៤កាលពីចុងសប្តាហ៍មុនបានធ្វើការអំពាវនាវមួយសុំឲ្យគិតគូរដល់ជនរងគ្រោះនៃសង្រ្គាមនៅទូទាំងពិភពលោក និងបង្ហាញពីការព្រួយបារម្ភជាពិសេសសម្រាប់ប្រជាជននៅតំបន់ហ្គាហ្សា ជាកន្លែងដែលទ្រង់អធិស្ឋានសម្រាប់ការដោះលែងចំណាប់ខ្មាំង និងការគោរពពេញលេញនៃច្បាប់មនុស្សធម៌។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។
សម្តេចឡេអូ បានមានបន្ទូលថា បេះដូងរបស់ទ្រង់គឺជិតស្និទ្ធនឹងអ្នកទាំងអស់ដែលរងទុក្ខដោយសារជម្លោះ និងអំពើហិង្សាក្នុងពិភពលោក ហើយទ្រង់ បានអំពាវនាវដល់មេដឹកនាំពិភពលោកឱ្យស្វែងរកដំណោះស្រាយចំពោះសង្គ្រាមដែលបង្កទុក្ខវេទនាដល់មនុស្សជាច្រើន។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា សូមព្រះជាម្ចាស់នៃសន្តិភាពបំផុសគំនិតអ្នករាល់គ្នាឲ្យស្វែងរកការសន្ទនា និងការផ្សះផ្សាជាតិសម្រាប់អ្នកដែលទទួលរងផលប៉ះពាល់ដោយសង្រ្គាមនិងអំពើហិង្សាដោយជម្លោះទាំងអស់។
សម្តេចប៉ាបបានមានបន្ទូលទៀតថា ទ្រង់កំពុងតាមដានដោយការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពជនស៊ីវិលនៅគ្រប់កន្លែងជាពិសេសនៅហ្គាហ្សាដោយសារតែពួកគេពិតជាកំពុងតែប្រឈមមុខនឹង ភាពអត់ឃ្លាន និងបន្តប្រឈមមុខនឹងអំពើហិង្សា និងការស្លាប់ ដោយមិនមានការយកចិត្តទុកដាក់៕
Daily Program
