សម្តេចប៉ាបរំលេចនិងរំលឹកអំពីព័ត៌មានក្លែងក្លាយ
ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ បានបង្ហាញពីការយកចិត្តទុកដាក់ជាពិសេសទៅលើគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ។
មានបន្ទូលទៅកាន់មន្រ្តីស៊ើបការសម្ងាត់អ៊ីតាលី ដែលបានជូបប្រជុំគ្នាកាលពីថ្ងៃទី១២ សម្តេចប៉ាបឡេអូទី១៤ បានរំលឹកឡើងវិញនូវការផ្លាស់ប្តូរដ៏ធំសម្បើមចំពោះការទំនាក់ទំនងឌីជីថលក្នុងទសវត្សរ៍ថ្មីៗនេះ ។
សម្តេចប៉ាបឡេអូបានព្រមានថាការមកដល់នៃបច្ចេកវិទ្យាថ្មីៗ និងកាន់តែទំនើប ផ្តល់ឱ្យយើងនូវលទ្ធភាពកាន់តែច្រើន ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ធ្វើឱ្យយើងប្រឈមមុខនឹងគ្រោះថ្នាក់ឥតឈប់ឈរផងដែរ។
ទ្រង់បានមានបន្ទូលថា ការផ្លាស់ប្តូរព័ត៌មានយ៉ាងច្រើន និងជាបន្តបន្ទាប់តម្រូវឱ្យយើងប្រុងប្រយ័ត្នយ៉ាងខ្លាំងអំពីបញ្ហាសំខាន់ៗមួយចំនួន៖ ភាពខុសគ្នារវាងការពិត និងព័ត៌មានក្លែងក្លាយ ការលាតត្រដាងមិនត្រឹមត្រូវនៃជីវិតឯកជន ការរៀបចំអ្នកដែលងាយរងគ្រោះបំផុត តក្កវិជ្ជានៃការគំរាមកំហែង និងការញុះញង់ឱ្យមានការស្អប់ខ្ពើម និងអំពើហិង្សាជាដើម៕