សម្តេចប៉ាបថ្លែងអំណរគុណក្រុមដូនជីដែលដឹកនាំបណ្តាញប្រឆាំងការជួញដូរមនុស្ស

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានផ្ញើរសារថ្លែងអំណរគុណដល់ការលះបង់និងតស៊ូរបស់ក្រុមបងស្រី ដែលកំពុងតែធ្វើសកម្មភាពនិងយុទ្ធនាការប្រឆាំងនឹងការជូញដូរមនុស្សដែលបានបំពេញ ភារកកិច្ច និងបេសកកម្មអស់រយៈពេល១៥ ឆ្នាំ។

តាមរយៈសារដែលបានផ្ញើរចេញ ទៅកាន់ក្រុមដូចជី តាលីថា គុំ (Talitha Kum)  ដែលជាក្រុ​មបងស្រីកំពុងតែធ្វើយុទ្ធនាការប្រឆាំងនឹងការជួញដូរមនុស្សសម្តេចប៉ាបនៅបន្តជំរុញឱ្យបណ្តាញប្រឆាំងការជួញដូរបន្ត «ឈរក្បែរជនរងគ្រោះ ស្តាប់ពួកគេ ជួយពួកគេឱ្យក្រោកឈរឡើងវិ​ញនៅក្នុងសង្គម»។

សម្តេចប៉ាបបានវាយតម្លៃខ្ពស់ចំពោះក្រុមបងស្រីដែលបានខិតខំបំពេញការងារអស់រយៈពេល ១៥ ឆ្នាំ ហើយបច្ចុប្បន្នកំពុងតែ រៀបចំមហាសន្និបាតរបស់ខ្លួននៅខាងក្រៅទីក្រុងរ៉ូម។

សម្តេចប៉ាបបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារនៅក្នុងរយៈពេល ១៥ឆ្នាំនៃការតស៊ូប្រ​ឆាំ​ងការជួញដូរមនុស្សរបស់ក្រុមដូនជី ដែលបានធ្វើសកម្មភាណនៅក្នុងប្រទេសដល់ទៅ ៩០ នៅលើពិភពលោកចាប់តាំងពីបង្កើតឡើងនៅក្នុង​ឆ្នាំ ២០០៩។

សម្តេច​ប៉ាប​បាន​មាន​ប្រសាសន៍​ថា​យើង​ត្រូវ​បន្ត​ដើរ​លើ​ផ្លូវ​នៃ​អ្វី​ដែល​អ្នក​នៅ​តាលីថា​គុម​តែងតែ​ធ្វើ។

ទ្រង់បាន​បន្ថែម​ថា ៖ «មិន​មែន​ជា​កិច្ចការ​ងាយ​ស្រួល​ទេ ប៉ុន្តែក្នុង​អំឡុង​ពេល ១៥ ឆ្នាំ​កន្លង​មក​នេះ ក្រុមដូនជីបាន​បង្ហាញ​យើង​នៅ​គ្រប់​កម្រិត​ថា វា​អាច​ធ្វើ​ទៅ​បាន»។

សម្តេចប៉ាបបានសង្កត់ធ្ងន់ថា ការជួញដូរមនុស្សគឺជាអំពើអាក្រក់ជាប្រព័ន្ធ ដែលទាមទារឱ្យមានវិធីសាស្រ្តជាប្រព័ន្ធ និងពហុកម្រិត។​

សម្តេចប៉ាបបានសង្កេតឃើញថា ការជួញដូរត្រូវបានជំរុញដោយជម្លោះ ការប្រែប្រួលអាកាសធាតុ និងវិសមភាពសេដ្ឋកិច្ចសង្គម ហើយជាពិសេសប៉ះពាល់ដល់ជនចំណាកស្រុក និងស្ត្រី ហើយកិច្ចការនេះគឺទាមទារយុទ្ធសាស្ត្រប្រឆាំងឧក្រិដ្ឋកម្មដែលមានភាពរស់រវើកដើម្បីឆ្លើយតបនឹងការ វិវត្តឥតឈប់ឈររបស់ក្រុមឧក្រិដ្ឋជន៕

Daily Program

Livesteam thumbnail