សម្តេចតេជោ ឆ្លើយតបនឹងការចុះផ្សាយរបស់កាសែតថៃមួយ ពាក់ព័ន្ធនឹងការគំរាម ចាប់ខ្លួនសម្តេច និងសម្តេចធិបតី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឆ្លើយតបនឹងការចុះផ្សាយមុននេះបន្តិចរបស់កាសែតថៃមួយដែលថា លោកនាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយថា «លោក ហ៊ុន សែន និងហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាមប្រសិនបើរកឃើញក្នុងប្រទេសថៃ»។ 

នៅលើបណ្តាញសង្គមហ្វេសប៊ុកនាយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចតេជោបានសរសេរថា ប្រសិនបើការចុះផ្សាយរបស់កាសែត ជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទីជិតផុតអាណត្តិ បង្ហាញឲ្យឃើញថា គាត់គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ ហើយមិនទាំងចេះការទូតទៀតផង។

សម្តេចតេជោ បានបញ្ជាក់ថា ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។ ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន។ 

សម្តេចប្រធានព្រឹទ្ធសភា បានចោទជាសំណួរថា «តើនេះជាគោលបំណងដើម្បីបង្កើតជំនឿទុកចិត្ត និងឈានទៅរកទំនាក់ទំនងល្អឬបំផ្លាញដើម្បីបង្កើតជម្លោះឡើងវិញក្រោយកិច្ចព្រមព្រៀងឈប់បាញ់?»៕

 

 

Daily Program

Livesteam thumbnail