លោកអភិបាល អូលីវីយ៉េ អារាធនាយាង សម្តេចព្រះមហាសង្ឃរាជ បូរ គ្រី ចូលរួមពិធីតែងតាំងអភិបាលឧបត្ថម្ភកៈព្រះសហគមន៍ភូមិភាគភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ នេះ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានចូលថ្វាយបង្គំគាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រាជធានីភ្នំពេញ។
គោលបំណងនៃការចូលគាល់នេះ គឺដើម្បីអារាធនាយាងសម្តេចចូលរួមជា អធិបតីកិត្តិយស ក្នុងពិធីបុណ្យអគ្គសញ្ញាតែងតាំងលោកអភិបាល សិលា សួន ហង្សលី ជាអភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។
នៅក្នុងឱកាសនោះ លោកអភិបាល អូលីវីយ៉េ បានទូលថ្វាយសម្តេចថា ថ្មីៗនេះ សម្តេចប៉ាប ឡេអូ ១៤ (Leo XIV) បានជ្រើសតាំងកូនខ្មែរមួយរូបជាអភិបាលឧបត្ថម្ភកៈ ដែលនឹងអាចបន្តភារកិច្ចជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ នៅពេលលោកចូលនិវត្តន៍។
លោកអភិបាលអូលីវីយ៉េក៏បានរំលឹកពីប្រវត្តិសាស្ត្រសំខាន់ថា ព្រឹត្តិការណ៍នេះកើតឡើង ៥០ ឆ្នាំបន្ទាប់ពីសម្តេចប៉ាបបានតែងតាំង លោកយ៉ូសែប ឆ្មារ សាឡាស់ ជាអភិបាលឧបត្ថម្ភកៈព្រះសហគមន៍ភូមិភាគភ្នំពេញ តែប៉ុន្មានថ្ងៃមុនរបបខ្មែរក្រហមកាន់កាប់រាជធានីភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល។ គួរឲ្យសោកស្តាយ លោកអភិបាលយ៉ូសែប ឆ្មារ សាឡាស់ ត្រូវបានជម្លៀសទៅដល់ស្រុកតាំងគោក ហើយត្រូវបង្ខំឱ្យធ្វើការធ្ងន់ រហូតទទួលមរណភាពក្នុងឆ្នាំ១៩៧៧។
ជាមួយគ្នានេះ លោកអភិបាល អូលីវីយ៉េ ក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងព្រះពុទ្ធសាសនា និងព្រះសហគមន៍កាតូលិក ដែលបានរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។ ជាក់ស្តែងកាលពីខែឧសភា ឆ្នាំ២០២៥ កន្លងទៅ បានប្រារព្ធកិច្ចសន្ទនាអន្តរសាសនាអន្តរជាតិ លើកទី៨ រវាងព្រះពុទ្ធសាសនា និងគ្រីស្តសាសនា។ លោកក៏បានទូលថ្វាយសម្តេចព្រះមហាសង្ឃរាជ អំពីការអធិដ្ឋាន រួមគ្នា សម្រាប់វិញ្ញាណក្ខន្ធ វីរៈកងទ័ពកម្ពុជាដែលពលី និងសុំសន្តិភាពនៅតាមព្រំដែនកម្ពុជា-ថៃ ផងដែរ។
ពិធីបុណ្យអគ្គសញ្ញាតែងតាំងលោកអភិបាល សិលា សួន ហង្សលី នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលសកម្មភាពព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ(ភ្នំពេញថ្មី)។ ការយាង សម្តេច ព្រះមហាសង្ឃរាជចូលរួមជាអធិបតីកិត្តិយស បង្ហាញពីការទទួលស្គាល់តួនាទីដ៏សំខាន់របស់ព្រះពុទ្ធសាសនាដែលជាសាសនារដ្ឋ ក៏ដូចជាការលើកកម្ពស់សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជនកម្ពុជាគ្រប់ជំនឿសាសនា។
ជាការឆ្លើយតប សម្តេចព្រះមហាសង្ឃរាជ បូរ គ្រី បានបង្ហាញព្រះទ័យទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរំលឹកដល់សកម្មភាពល្អៗជាច្រើនដែលព្រះអង្គធ្លាប់មានជាមួយបព្វជិតនៃព្រះសហគមន៍កាតូលិក។ ព្រះអង្គក៏បានអញ្ជើញលោកអភិបាល អូលីវីយ៉េ ឱ្យទស្សនកិច្ចនូវសមិទ្ធផលនានាក្នុងពុទ្ធិកសាកលវិទ្យាល័យ ដូចជាប៉ុស្តិ៍សុខភាព និងការដ្ឋានសាងសង់អន្តេវាសិកដ្ឋាន ដោយព្រះអង្គផ្ទាល់ជាអ្នកនាំផ្លូវ។
ការចូលគាល់របស់លោកអភិបាល អូលីវីយ៉េ នៅពេលនេះ គឺជាសក្ខីភាពមួយដែលបង្ហាញពីការបន្តនូវទំនាក់ទំនងដ៏ល្អ និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីរួមចំណែករក្សាសុខសន្តិភាព និងសុខដុមរមនីយកម្មសាសនានៅកម្ពុជា៕
ធនាយាង សម្តេចព្រះមហាសង្ឃរាជ បូរ គ្រី ចូលរួមពិធីតែងតាំងអភិបាលឧបត្ថម្ភកៈព្រះសហគមន៍ភូមិភាគភ្នំពេញ ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ នេះ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានចូលថ្វាយបង្គំគាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រាជធានីភ្នំពេញ។ គោលបំណងនៃការចូលគាល់នេះ គឺដើម្បីអារាធនាយាងសម្តេចចូលរួមជា អធិបតីកិត្តិយស ក្នុងពិធីបុណ្យអគ្គសញ្ញាតែងតាំងលោកអភិបាល សិលា សួន ហង្សលី ជាអភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ នៅក្នុងឱកាសនោះ លោកអភិបាល អូលីវីយ៉េ បានទូលថ្វាយសម្តេចថា ថ្មីៗនេះ សម្តេចប៉ាប ឡេអូ ១៤ (Leo XIV) បានជ្រើសតាំងកូនខ្មែរមួយរូបជាអភិបាលឧបត្ថម្ភកៈ ដែលនឹងអាចបន្តភារកិច្ចជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ នៅពេលលោកចូលនិវត្តន៍។ លោកអភិបាលអូលីវីយ៉េក៏បានរំលឹកពីប្រវត្តិសាស្ត្រសំខាន់ថា ព្រឹត្តិការណ៍នេះកើតឡើង ៥០ ឆ្នាំបន្ទាប់ពីសម្តេចប៉ាបបានតែងតាំង លោកយ៉ូសែប ឆ្មារ សាឡាស់ ជាអភិបាលឧបត្ថម្ភកៈព្រះសហគមន៍ភូមិភាគភ្នំពេញ តែប៉ុន្មានថ្ងៃមុនរបបខ្មែរក្រហមកាន់កាប់រាជធានីភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល។ គួរឲ្យសោកស្តាយ លោកអភិបាលយ៉ូសែប ឆ្មារ សាឡាស់ ត្រូវបានជម្លៀសទៅដល់ស្រុកតាំងគោក ហើយត្រូវបង្ខំឱ្យធ្វើការធ្ងន់ រហូតទទួលមរណភាពក្នុងឆ្នាំ១៩៧៧។ ជាមួយគ្នានេះ លោកអភិបាល អូលីវីយ៉េ ក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងព្រះពុទ្ធសាសនា និងព្រះសហគមន៍កាតូលិក ដែលបានរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។ ជាក់ស្តែងកាលពីខែឧសភា ឆ្នាំ២០២៥ កន្លងទៅ បានប្រារព្ធកិច្ចសន្ទនាអន្តរសាសនាអន្តរជាតិ លើកទី៨ រវាងព្រះពុទ្ធសាសនា និងគ្រីស្តសាសនា។ លោកក៏បានទូលថ្វាយសម្តេចព្រះមហាសង្ឃរាជ អំពីការអធិដ្ឋាន រួមគ្នា សម្រាប់វិញ្ញាណក្ខន្ធ វីរៈកងទ័ពកម្ពុជាដែលពលី និងសុំសន្តិភាពនៅតាមព្រំដែនកម្ពុជា-ថៃ ផងដែរ។ ពិធីបុណ្យអគ្គសញ្ញាតែងតាំងលោកអភិបាល សិលា សួន ហង្សលី នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលសកម្មភាពព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ(ភ្នំពេញថ្មី)។ ការយាង សម្តេច ព្រះមហាសង្ឃរាជចូលរួមជាអធិបតីកិត្តិយស បង្ហាញពីការទទួលស្គាល់តួនាទីដ៏សំខាន់របស់ព្រះពុទ្ធសាសនាដែលជាសាសនារដ្ឋ ក៏ដូចជាការលើកកម្ពស់សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជនកម្ពុជាគ្រប់ជំនឿសាសនា។ ជាការឆ្លើយតប សម្តេចព្រះមហាសង្ឃរាជ បូរ គ្រី បានបង្ហាញព្រះទ័យទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរំលឹកដល់សកម្មភាពល្អៗជាច្រើនដែលព្រះអង្គធ្លាប់មានជាមួយបព្វជិតនៃព្រះសហគមន៍កាតូលិក។ ព្រះអង្គក៏បានអញ្ជើញលោកអភិបាល អូលីវីយ៉េ ឱ្យទស្សនកិច្ចនូវសមិទ្ធផលនានាក្នុងពុទ្ធិកសាកលវិទ្យាល័យ ដូចជាប៉ុស្តិ៍សុខភាព និងការដ្ឋានសាងសង់អន្តេវាសិកដ្ឋាន ដោយព្រះអង្គផ្ទាល់ជាអ្នកនាំផ្លូវ។ ការចូលគាល់របស់លោកអភិបាល អូលីវីយ៉េ នៅពេលនេះ គឺជាសក្ខីភាពមួយដែលបង្ហាញពីការបន្តនូវទំនាក់ទំនងដ៏ល្អ និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីរួមចំណែករក្សាសុខសន្តិភាព និងសុខដុមរមនីយកម្មសាសនានៅកម្ពុជា៕





Daily Program
