លោកបូជាចារ្យប៉ាគីស្ថានឈរនៅជួរមុខដើម្បីយុត្តិធម៌សម្រាប់អ្នករស់រានមានជីវិតពីការរំលោភបំពាន

ខណៈពេលដែលមនុស្សជាច្រើនមើលឃើញជីវិតលោកបូជាចារ្យ ជាបព្វជិតនៃព្រះសហគមន៍ លោក ខាលីល ម៉ាស្កូត ( Khalil Maqsood) ដែលជាបូជាចារ្យមួយរូបនៃព្រះសហគមន៍កាតូលិកភូមិភាគ ហ្វៃសាលាបាត (Faisalabad) នៅភាគខាងកើតប្រទេសប៉ាគីស្ថាន និងជាអ្នកទទួលខុសត្រូវ ប្រចាំព្រះវិហារកាតូលិកសន្តីម៉ារី នៅតំបន់ សាមុនឌ្រី (Samundri) ត្រូវបានគ្រីស្តបរិស័ទនិងប្រជាពលរដ្ឋនៅទីនោះទទួលស្គាល់លោកថាជាបូជាចារ្យនៃយុត្តិធម៌។

លោកបូជាចារ្យត្រូវបានគេអះអាងថា គឺជាជញ្ជាំងនិងជារបងការពារជនរងគ្រោះនិងងាយរងគ្រោះដែលយករាងកាយនិងសមត្ថភាពរបស់លោកធ្វើការតស៊ូមតិផ្នែកច្បាប់ឆ្លើយតបនឹងឧក្រិដ្ឋកម្មដែលបានកើតមានឡើងនៅក្នុងភូមិគ្រីស្តបរិស័ទមួយដែលគេប្រសិទ្ធនាមថាភូមិ​៤៣៧ GB ដែលជាភូមិមានប្រជាពលរដ្ឋធ្វើកសិកម្មមួយនៅតំបន់សាមុនឌ្រី ស្រុក ហៃ្វសាលាបាត ក្នុងខេត្ត ប៉ុនចាប (Punjab) ប្រទេសប៉ាគីស្ថាន ។

បញ្ហាចម្រូងចម្រាស់ដែលផ្ទុះការចាប់អារម្មណ៍នេះ បានចាប់ផ្តើមនៅថ្ងៃទី៤ ខែមេសា ឆ្នាំ ២០២៥ នៅពេលដែលយុវតី អាយុ ១៦ ឆ្នាំម្នាក់ ត្រូវបានរំលោភផ្លូវភេទដោយបុរសបួននាក់ ហើយពួកគេ បានថតឧក្រិដ្ឋកម្មនេះ រួចចែកចាយវានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ពូរបស់យុវតីរងគ្រោះដែលមាន អាយុ ៤៨ ឆ្នាំ ជាបុរសពិការភ្នែក បាននាំសំណុំរឿងនេះទៅតុលាការ ដើម្បីស្វែងរកយុត្តិធម៌ក្នុងប្រព័ន្ធមួយដែលជារឿយៗតែងមើលរំលងអ្នកដែលត្រូវបានរើសអើង ប៉ុន្តែលោកបូជាចារ្យ ម៉ាស្កូត បានចូលអន្តរាគមន៍។

 លោកបូជាចារ្យបានជួយក្នុងការធ្វើរបាយការណ៍អំពីសំណុំរឿងនេះ ប៉ុន្តែទោះជាយ៉ាងណាជនជាប់ចោទពីរនាក់ត្រូវបានដោះលែង ហើយពួកគេបានគំរាមកំហែងដល់ក្រុមគ្រួសារយុវតីរងគ្រោះហើយលោកបូជាចារ្យ ក៏រងការគំរាមកំហែងដែរ តែលោកនៅតែបន្តនៅជាមួយនឹងជនរងគ្រោះនិងក្រុមគ្រួសារតស៊ូក្តីក្តាំនេះ ។​

លោកបូជាចារ្យបានលើកឡើងថា "វត្តមានរបស់ខ្ញុំនៅទីនោះមិនមែនគ្រាន់តែជាការគាំទ្រផ្នែកច្បាប់ប៉ុណ្ណោះទេ វាគឺអំពីការឈរជាបង្គោលសម្រាប់សេចក្តីថ្លៃថ្នូររបស់មនុស្សដែលព្រះបានប្រទានដល់មនុស្សគ្រប់រូប"។

លោកបូជាចារ្យបានបន្តការគាំទ្រគ្រួសារជនគ្រប់យ៉ាងនៅក្នុងការតស៊ូផ្លូវច្បាប់ និងបន្តអធិស្ឋានសម្រាប់សុវត្ថិភាពរបស់ពួកគេ។

នៅពេលនេះលោកកូជាចារ្យបានក្លាយជាតួអង្គសំខាន់ក្នុងការជួយគ្រួសារឱ្យទប់ទល់នឹងសម្ពាធសង្គម និងការគំរាមកំហែង។ លោកបូជាចារ្យក៏បានធានាថា ជនរងគ្រោះ បានទទួលការប្រឹក្សាដើម្បីទប់ទល់នឹងរបួសផ្លូវចិត្ត រួមទាំងផលប៉ះពាល់នៃការផ្សព្វផ្សាយវីដេអូតាមអ៊ីនធឺណិតផងដែរ។

ក្រោយមកស្ថានភាពកាន់តែធ្ងន់ធ្ងរដោយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦នៅពេលដែលជនល្មើសត្រូវបានចោទប្រកាន់ថាបានដុតផ្ទះជនរងគ្រោះ និង បង្កហិង្សាលោករូបរាងកាយលោកបូជាចារ្យ ។

មកដល់ពេលនេះសំណុំរឿងនេះនៅតែមិនទាន់ដោះស្រាយតាមផ្លូវតុលាការនៅឡើយ ហើយលោកបូជាចារ្យនៅតែបន្តស្វែងរកយុត្តិធម៌សម្រាប់ទាំងការវាយប្រហារ និងការបំផ្លាញផ្ទះរបស់គ្រួសារជនរងគ្រោះ ហើយស្លាកស្នាមនៃអំពើហិង្សា នៅពេលនេះកំពុងតែក្លាយជាសក្ខីកម្មជាការរំលឹកយ៉ាងច្បាស់អំពីអំពើហិង្សា ខណៈដែលសកម្មភាពរបស់លោកបូជាចារ្យ ម៉ាស្កូត ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់ក្នុងការការពារសេចក្តីថ្លៃថ្នូររបស់អ្នកដែលងាយរងគ្រោះ៕

Daily Program

Livesteam thumbnail