រុស្ស៊ីបិទព្រលានយន្តហោះបន្ទាប់ពីមានការវាយប្រហារដ៏ខ្លាំងពីដ្រូនរបស់ អ៊ុយក្រែន

បីថ្ងៃនៃទិវារំឭកខួបជ័យជម្នះលើអាឡឺម៉ង ណាហ្ស៊ី ប្រទេសរុស្ស៊ីបានទទួលរងការវាយ ប្រហារ ដ៏ខ្លាំងក្លានារាត្រីពថ្ងៃចន្ទ ឆ្លងចូលថ្ងៃអង្គារដោយដ្រូនរបស់អ៊ុយក្រែន។ ដំណើរការនៃព្រលាន យន្តហោះនៃទីក្រុងធំៗ ជាច្រើនរបស់ប្រទេស បានទទួលរងការវាយប្រហារ និងពេលខ្លះបង្ក ជាការបិទបណ្តោះអាសន្ននៃព្រលានយន្តហោះទាំងនោះ។
នៅក្នុងរាត្រីពីថ្ងៃចន្ទ ទី៥ ខែមេសា ឆ្លងចូលថ្ងៃអង្គារទី៦ មេសា អ៊ុយក្រែនបានបង្ហោះដ្រូនវាយប្រហារដ៏ខ្លាំងក្លាទៅលើទឹកដីរុស្ស៊ី និងដាក់ជាគោលដៅ ជាអាទិ៍ទៅលើទីក្រុងមូស្គូ និងបង្កការជ្រួលច្របល់ដល់ដំណើរការនៃព្រលានយន្តហោះជាង ១០ នៅរុស្ស៊ី។
នាឱកាសដែលរាជធានីរុស្ស៊ីនឹងទទួលធ្វើពិធីក្បួនព្យុហយាត្រាយោធាដ៏ធំ ដោយមានវត្តមានរបស់លោកវ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងមេដឹកនាំបរទេសជាង ២០រូប ចៅហ្វាយក្រុងមូស្គូ លោកសឺហ្គ៉េ សូបៀនីន បានថ្លែងថា ដ្រូនចំនួន ១៩ គ្រឿង ដែលបានវាយសំដៅលើរដ្ឋធានីមូស្គូ ត្រូវបានចាប់បាញ់ទម្លាក់ដោយប្រព័ន្ធការពារអាកាស។ លោកបានបញ្ជាក់ថា សំណល់ពួកវាបានធ្លាក់នៅលើរុក្ខវិថីដ៏ធំមួយនៅភាគខាងត្បូងទីក្រុងមូស្គូ និងបញ្ជាក់ថា មិនមាននរណាជនរងគ្រោះនោះទេ។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានផ្សព្វផ្សាយរូបភាពនានា កញ្ចក់របស់ផ្សារទំនើបមានស្នាមប្រេះស្រាំ និងផ្នែកខាងមុននៃអគារស្នាក់នៅមួយមានស្នាមត្រូវដុតឲ្យខ្មៅ។
យោងតាមទីភ្នាក់ងាររុស្ស៊ី ដែលទទួលបន្ទុកអាកាសចរណ៍ស៊ីវិល រ៉ូសាវីយ៉ាត្យា បានឲ្យដឹងថា ព្រលានយន្តហោះនៅទីក្រុង ៤ មាន ជេរ៉េម៉េត្យេវ៉ូ ដូម៉ូឌីយ៉េដូវ៉ូ វ្នូកូវ៉ូ និងជូកូវស្គី ត្រូវបានរឹតបន្តឹងជាបណ្តោះអាសន្ននាពេលរាត្រីលើដំណើរការ។ ខ្លះត្រូវបានបិទទីធ្លាចុះចតរបស់ពួកវាជាបណ្តោះអាសន្ន។
ដំណើរការព្រលានយន្តហោះរុស្ស៊ីជាច្រើនដទៃទៀតត្រូវបានអាកខានមួយពេល មានជាអាទិ៍នៅតាមទីក្រុងធំៗ ជាច្រើន នៅតាមដងទន្លេវ៉ុលហ្គា ដូចជា ទីក្រុង នីជនី នូវហ្គូរ៉ូដ សាម៉ារ៉ា សារ៉ាតូវ និងវ៉ូលហ្គូហ្គ្រាដ។
អភិបាលនានានៃតំបន់ភាគខាងត្បូង វ៉ូរ៉ូណេ និងប៉ង់ហ្ស៉ា បានថ្លែងថា ដ្រូនអ៊ុយក្រែនឃើញមាន ១៨ គ្រឿង ១០គ្រឿងត្រូវបានបាញ់ទម្លាក់នៅក្នុងទីក្រុងទាំងនេះ ដោយមិនមានធ្វើឲ្យមានជនរងគ្រោះណាមួយឡើយ។
លោកអភិបាលតំបន់ អាឡិចហ្ស៉ង់ដ្រ៍ ឃីនស្តេនអ៊ីន បានបញ្ជាក់ថា នៅក្នុងតំបន់ព្រំដែនគូស្ក៍ ការវាយប្រហាររបស់អ៊ុយក្រែន បានធ្វើឲ្យក្មេងជំទង់ អាយុ ១៤ឆ្នាំ ១៧ឆ្នាំ ពីរនាក់រងរបួស និងបង្កជាការដាច់ចរន្តអគ្គីសនី។
នៅក្នុងរាត្រីពីថ្ងៃអាទិត្យ ឆ្លងចូលថ្ងៃចន្ទ ប្រទេសរុស្ស៊ី បានថ្លែងថា បានបាញ់ទម្លាក់ដ្រូនវាយប្រហាររបស់អ៊ុយក្រែនដែលសំដៅមកទីក្រុងមូស្កូ។ ជីវិតរស់នៅស្ថិតនៅស្ទើរតែធម្មតាទោះបីជាមានការវាយប្រហារនៅក្នុងទ្រង់ទ្រាយធំដែលធ្វើឡើងនៅដើមឆ្នាំ២០២២ ដោយទាហានរុស្ស៊ីនៅអ៊ុយក្រែន។
ចំណែកនៅខាងភាគីអ៊ុយក្រែន យោងតាមអភិបាលតំបន់អូដេសា លោកអូឡេច គីពើ បានឲ្យដឹងថា ក៏មានការវាយប្រហារដ្រូនរុស្ស៊ីដែរ និងបានធ្វើឲ្យមានមនុស្សម្នាក់ស្លាប់នៅតំបន់អូដេសា។
ប្រទេសរុស្ស៊ីបានបញ្ជាក់ថា រុស្ស៊ីនឹងពិនិត្យមើលការឈប់បាញ់រយៈពេល ៣ថ្ងៃ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែឧសភា នៅឱកាសទិវារំឭកខួបជ័យជម្នះលើអាឡឺម៉ងណាហ្ស៊ីក្នុងអំឡុងសង្រ្គាមលោកលើកទី២។ អ៊ុយក្រែន មិនបានធ្វើឲ្យគេដឹងច្បាស់ថា តើអ៊ុយក្រែននឹងយកចិត្តទុកដាក់ធ្វើតាមការឈប់បាញ់ដែលប្រកាសដោយប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន ឬយ៉ាងណាទេ?
Daily Program
