រថយន្តសន្តិភាពរបស់សម្តេចប៉ាបក្លាយជាអំណោយដល់ពលរដ្ឋនៅហ្គាហ្សា

រថយន្តពណ៌សដំបូលថ្លា គ្មានជញ្ជាំងបិទបាំង ដែលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូនិយមប្រើប្រាស់នោះ ត្រូវបានសម្រេចធ្វើជាអំណោយរបស់ពលរដ្ឋនៅហ្គាហ្សា។​

វ៉ាទីកង់ញូវបានរាយការណ៍ថា រថយន្តដែលមានឈ្មោះថា រថយន្តសន្តិភាពនេះ ត្រូវបានសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ស្នើឲ្យរៀបចំនិងបំពាក់វាឲ្យក្លាយទៅជា​​រថយន្ត​គ្លីនិកចល័តដើម្បីបម្រើ​​ផ្នែកសុខភាព​សម្រាប់​កុមារ​នៅ​ហ្គាហ្សា។

ប្រភពដដែលបានលើកឡើងថា នេះគឺជាបំណងប្រាថ្នាចុងក្រោយរបស់ទ្រង់សម្រាប់ប្រជាជននៅ​កាហ្សា​ ដោយបង្ហាញនូវសាមគ្គីភាព ក្រោម​ការ​​ដឹកនាំព្រះសហគមន៍កាតូលិកទូទាំងពិភពលោក​របស់ព្រះអង្គ ជាពិសេសក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

សារព័ត៌មាននេះ​បន្តថា រថយន្តនេះព្រះអង្គ​បានសម្រេចផ្តល់ទៅ​អង្គការការីតាស​នៅយេរូសាឡឹម ដើម្បី​ឆ្លើយតប​វិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់កាហ្សា ដែលកុមារជិតមួយលាននាក់​ផ្លាស់ទីលំនៅ។

អំណោយនេះក៏ចំពេលមានសង្រ្គាមដ៏រន្ធត់ បានកំពុងបន្តបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំង ប្រព័ន្ធថែទាំសុខភាពនិងការអប់រំ៕

Daily Program

Livesteam thumbnail